ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
«មីក្រូសេដ្ឋកិច្ច» មានន័យខុសពី«ម៉ាក្រូសេដ្ឋកិច្ច»ដូចម្តេច?
× សទ្ទានុក្រមវិទ្យាសាស្រ្ត សេដ្ឋកិច្ច ខ្មែរ-អង់គ្លេស-បារាំង បានពន្យល់ពាក្យ «មីក្រូសេដ្ឋកិច្ច» មានន័យខុសពី«ម៉ាក្រូសេដ្ឋកិច្ច»ដូចខាងក្រោម៖
«មីក្រូសេដ្ឋកិច្ច» ដែលសរសេរជាភាសាអង់គ្លេស Microeconomics និងសរសេរជាភាសាបារំាង Microéconomie មានន័យថា ផ្នែកមួយនៃវិទ្យាសាស្ត្រសេដ្ឋកិច្ច សិក្សាអំពីឥរិយាបថរបស់បុគ្គល ក្រុមហ៊ុន ឬស្ថាប័នដែលពាក់ព័ន្ធទៅនឹងជម្រើស និងការសម្រេចចិត្តក្នុងការឆ្លើយតបនឹងថ្លៃទំនិញ និងតម្រូវការក្នុងទីផ្សារ។
ចំណែកពាក្យ«ម៉ាក្រូសេដ្ឋកិច្ច»សរសេរជាភាសាអង់គ្លេស Macroeconomics និងសរសេរជាភាសាបារំាង Macroéconomie ដែលមានន័យថា ផ្នែកមួយនៃវិទ្យាសាស្ត្រសេដ្ឋកិច្ចសិក្សាអំពីប្រព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ដែលផ្តោតទៅលើចំណូលជាតិ កំណើនសេដ្ឋកិច្ច និកម្មភាពអតិផរណា ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com