កីឡាអន្តរជាតិ
អន្តរជាតិ
Courtois មិនអាចជួយបែលហ្ស៊ិកក្នុងការប្រកួត Euro 2024
01, May 2024 , 4:03 pm        
រូបភាព
កីឡាករចាំទី Thibaut Courtois នឹងមិនត្រូវបានជ្រើសរើសជាប់ក្នុងបញ្ជីឈ្មោះកីឡាករជម្រើសជាតិបែលហ្ស៊ិក​សម្រាប់ការប្រកួតពានរង្វាន់ UEFA Euro 2024 បន្ទាប់ពីរូបគេខកខានការប្រកួត ស្ទើរតែពេញមួយរដូវកាលព្រោះតែបញ្ហារបួស។ នេះបើតាមសម្តីរបស់លោក Domenico Tedesco គ្រូបង្វឹករបស់ក្រុមបែលហ្ស៊ិក។



អ្នកចាំទីរបស់​ Real Madrid វ័យ ៣១ឆ្នាំ បានបាត់មុខពីការប្រកួតជិតមួយរដូវកាល បន្ទាប់រូបគេបានរងរបួសដាច់សរសៃ ACL កាលពីខែសីហា ឆ្នាំ ២០២៣ និងបញ្ហារបួសជង្គង់ នៅក្នុងខែមីនា បន្ថែមទៀត។ ទោះជាយ៉ាងណាអតីតអ្នកចាំទី Chelsea រូបនេះ ត្រូវបានគេរំពឹងថានឹងវិលត្រឡប់សម្រាប់ការប្រកួតឱ្យក្លិប Real Madrid។
 
កាលពីខែធ្នូ Courtois ធ្លាប់បាននិយាយថា រូបគេនឹងមិនអាចមានទម្រង់លេងពេញលេញ ១០០ភាគរយលេងក្នុងព្រឹត្តិការណ៍ UEFA Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់បានឡើយ ទោះបីជាការព្យាបាល់ និងដំណើរការជាសះស្បើយមានភាពលឿនរហ័សក៏ដោយក្តី។
 
លោក Tedesco និយាយប្រាប់ទស្សនាវដ្តី German Magazine Kicker ថាអ្នកចាំទីវ័យ ៣១ឆ្នាំ ដែលលេងឱ្យក្រុមជម្រើសជាតិបាន ១០២ប្រកួត នឹងគ្មានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិឡើយ។
 
លោក Tedesco បានបញ្ចាក់ដូច្នេះ៖«យើងចង់ផ្តោតទៅលើកីឡាករដែលមានទម្រង់លេងពេញលេញ (Fit)។»។ បើតាមការអះអាងបន្ថែមពីសំណាក់គ្រូបង្វឹកដដែល កីឡាករចាំទីរបស់ក្រុម VfL Wolfsburg កីឡាករ Koen Casteels នឹងក្លាយជាអ្នកចាំទីដៃទីមួយ។
 
គួរបញ្ជាក់ថា បែលហ្ស៊ិក ចាប់ផ្តើមការប្រកួតពានរង្វាន់ Euro 2024 ក្នុងពូល ​E ដោយត្រូវប្រជែងទល់នឹងក្រុម ស្លូវ៉ាគី នៅថ្ងៃទី១៧ ខែមិថុនា មុនពេលទៅប៉ះ រ៉ូម៉ានី និងអ៊ុយក្រែន ជាបន្តបន្ទាប់៕

Tag:
 Euro 2024
  Thibaut Courtois
© រក្សាសិទ្ធិដោយ thmeythmey.com