ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដំណើការជើងហោះហើរមកទីក្រុងភ្នំពេញឡើងវិញ
02, May 2024 , 11:09 am        
រូបភាព
នាថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៤​ - ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក បានត្រលប់មកទីក្រុងភ្នំពេញវិញ ជាមួយនឹងជើងហោះហើរតាមកាលវិភាគប្រចាំថ្ងៃ តាមរយៈប្រទេសសិង្ហបុរី។ ការបន្តពង្រីកបណ្តាញរបស់ក្រុមហ៊ុន Emirates នៅតំបន់ចុងបូព៌ាដល់ ២១​ទីតាំង ហើយសិង្ហបុរីដំណើរការរហូតដល់ ៤ ជើងហោះហើរប្រចាំថ្ងៃ។
 
ដំណើរការជើងហោះហើរលេខ EK348 ដោយយន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០១ ខែឧសភា ហើយត្រូវបានស្វាគមន៍ដោយ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយនឹងការសម្តែងរបាំប្រពៃណីខ្មែរ។
 
គណៈប្រតិភូជាន់ខ្ពស់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates អមដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ត្រូវបានទទួលស្វាគមន៍ដោយ លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា។
 
គណៈប្រតិភូជាន់ខ្ពស់ត្រូវបានដឹកនាំដោយ លោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់ និងអ្នកគ្រប់គ្រងប្រចាំប្រទេស​របស់ក្រុមហ៊ុន Emirates និង លោក Orhan Abbas អនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការពាណិជ្ជកម្មតំបន់ចុងបូព៌ា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates និង លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា។
  
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជាស្វាគមន៍ដំណើការឡើងវិញរបស់ក្រុមហ៊ុន Emirates នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

លោក Nabil Sultan បានអត្ថាធិប្បាយលើប្រតិបត្តិការឡើងវិញរបស់ Emirates មកកាន់ទីក្រុងភ្នំពេញថា៖ «បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា ធ្វើឱ្យប្រទេសនេះ ក្លាយជាគោលដៅទាក់ទាញសម្រាប់ការធ្វើដំណើរកម្សាន្ត និងអាជីវកម្ម។ យើងពិតជារំភើបរីករាយណាស់ សម្រាប់ផ្លូវហោះហើរដ៏ល្អនេះ ដើម្បីផ្សារភ្ជាប់ម្តងទៀត នូវបណ្តាញហោះហើរនៅតំបន់ចុងបូព៌ាដ៏ធំទូលាយរបស់យើងដែលមានស្រាប់។ តាមរយៈសេវាកម្មភ្ជាប់រវាងប្រទេសសិង្ហបុរី និងភ្នំពេញ យើងក៏អាចគាំទ្រសកម្មភាពទេសចរណ៍ និងពាណិជ្ជកម្ម រវាងមជ្ឈមណ្ឌលក្នុងតំបន់ទាំងពីរ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញនាំចូល និងនាំចេញ ដ៏ងាយស្រួលរវាងសិង្ហបុរី កម្ពុជា និងសហព័ន្ធ​អារ៉ាប់រួម ក៏ដូចជាទីផ្សារផ្សេងទៀត នៅក្នុងបណ្តាញសកលរបស់យើង»។
 
លោកបានបន្តមានប្រសាសន៍ថា៖ «យើងសូមថ្លែងអំណរគុណដល់ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអាជ្ញាធរមូលដ្ឋានក្នុងប្រទេស​កម្ពុជា សម្រាប់ការគាំទ្ររបស់ពួកគេ ក្នុងការសម្រួលដល់ការវិលត្រលប់នៃប្រតិបត្តិការរបស់យើងមកកាន់ទីក្រុងភ្នំពេញ ហើយទន្ទឹងរង់ចាំ​ផ្តល់ជូននូវបទពិសោធទេសចរណ៍លំដាប់ពិភពលោកសម្រាប់អតិថិជន និងការជំរុញភ្ញៀវទេសចរកាន់តែច្រើន ទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា»។
 


លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានមានប្រសាសន៍ថា៖ «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្តកសាងបណ្តាញផ្លូវហោះហើរអន្តរជាតិរបស់ខ្លួនឡើងវិញ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ Emirates តភ្ជាប់ផ្លូវហោះហើររបស់ខ្លួនឡើងវិញ ជាមួយរាជធានី របស់ព្រះរាជាណាចក្រកម្ពុជា។ នេះជាដំណឹងដ៏ល្អសម្រាប់អ្នកដំណើរដែលនឹងមានជម្រើសក្នុងការធ្វើដំណើរក្នុង និងក្រៅប្រទេសកាន់តែច្រើន ដែលធ្វើឲ្យប្រសើរឡើងនូវបទពិសោធធ្វើដំណើររបស់ពួកគេបន្ថែមទៀត»។
 
នៅប្រទេសសិង្ហបុរី សេវាកម្មបន្ថែមថ្មីនេះ ត្រូវបានប្រារព្ធឡើងនៅក្នុងកន្លែងសម្រាកក្នុងអាកាសយានដ្ឋាន ដោយមានពិធីកាត់នំខេក នៅចំពោះមុខ លោក Jamal Abdulla Mohammed Bin Abdulwahab AlSuwaidi, ឯកអគ្គរដ្ឋទូតសហព័ន្ធ​អារ៉ាប់រួមប្រចាំប្រទេសសិង្ហបុរី, លោក វី សាមឌី លេខាទីមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសសិង្ហបុរី, លោក Steven Ler ប្រធានសមាគមជាតិនៃភ្នាក់ងារទេសចរណ៍សិង្ហបុរី (NATAS) ។ 



ជើងហោះហើរប្រចាំថ្ងៃរបស់ Emirates EK348 ចាកចេញពីទីក្រុងឌូបៃ នៅម៉ោង ០២:៣០ ហើយមកដល់សិង្ហបុរី នៅម៉ោង ១៤:០៥។ បន្ទាប់​មក​ជើង​ហោះ​ហើរ​ចេញ​ដំណើរ​ពី​សិង្ហបុរី​នៅ​ម៉ោង ១៥:៣៥ និង​មក​ដល់​ភ្នំពេញ ​នៅ​ម៉ោង ១៦:៣៥។ ជើងហោះហើរ EK349 ត្រលប់មកវិញរបស់ Emirates ចាកចេញ ពីភ្នំពេញនៅម៉ោង ២០:៥០ ហើយមកដល់សិង្ហបុរី នៅម៉ោង ២៣:៥០។ បន្ទាប់​មក​ជើង​ហោះ​ហើរ​ចេញ​ដំណើរ​ពី​សិង្ហបុរី​ នៅ​ម៉ោង ០១:៤០ ថ្ងៃ​បន្ទាប់​ មក​ដល់​ទីក្រុង​ឌូបៃ​នៅ​ម៉ោង ០៤:៥៥ ដែលពេលវេលាទាំងអស់ គឺក្នុងស្រុក។
 
ជំរុញសកម្មភាពពាណិជ្ជកម្មពីប្រទេសកម្ពុជា ជាមួយ Emirates SkyCargo

ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Emirates SkyCargo បានដឹកជញ្ជូនទំនិញ ២.៤២០ តោនទៅកាន់ និងពីទីក្រុងភ្នំពេញ តាមរយៈផ្លូវគោក និងភាពជាដៃគូអន្តរបណ្តាញដោយ​ផ្តល់នូវការតភ្ជាប់តាមរយៈប្រទេសថៃ និងម៉ាឡេស៊ីទៅកាន់បណ្តាញសកលដ៏ធំរបស់ក្រុមហ៊ុនអាកាសចរណ៍។ ជាមួយនឹងការបើកដំណើរការជើងហោះហើរប្រចាំថ្ងៃ ក្រុមហ៊ុន Emirates SkyCargo នឹងសម្រួលប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងក​ម្ពុជា និងពិភពលោកកាន់តែទូលំទូលាយ ជាមួយនឹងសមត្ថភាពដែលអាចផ្ទុកបាន ៣០០ តោនក្នុងមួយសប្តាហ៍ទៅកាន់ទីផ្សារសំខាន់ៗ ដូចជា អារ៉ាប់រួម សហរដ្ឋអាមេរិក កាណាដា ហូឡង់ និងចក្រភពអង់គ្លេស។



ជាមួយនឹងការត្រៀមខ្លួនសម្រាប់កំណើនទីផ្សារគួរឱ្យកត់សម្គាល់ ក្រុមហ៊ុន Emirates SkyCargo នឹងគាំទ្រដល់អាជីវកម្មកម្ពុជា តាមរយៈការនាំចេញទំនិញរបស់ពួកគេទូទាំងពិភពលោក តាមរយៈមជ្ឈមណ្ឌលទំនើបបំផុតរបស់ខ្លួន នៅទីក្រុងឌូបៃ។ ទំនិញដែលរំពឹងទុកសំខាន់ៗ រួមមានសម្លៀកបំពាក់ សម្លៀកបំពាក់ដែលផលិតរួចរាល់ ផ្លែឈើស្រស់ សាច់ និងសម្ភារៈផ្សេងទៀត ដែលនឹងត្រូវដឹកជញ្ជូនយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងអាចទុកចិត្តបាន តាមរយៈផលិតផលឯកទេសពហុបញ្ឈររបស់ក្រុមហ៊ុនអាកាសចរណ៍។
 
បទពិសោធហោះហើរកាន់តែប្រសើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដំណើរការយន្តហោះ Boeing 777-300ER ទំនើបរបស់ខ្លួន ក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់ ចំពោះជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូននូវបន្ទប់ឯកជន ចំនួន៨នៅក្នុង First Class, ៤២ កៅអីនៅក្នុង Business Class និង ៣០៤ កៅអីធំទូលាយនៅក្នុង Economy Class ។
 


អ្នកដំណើរដែលជិះយន្តហោះជាមួយ Emirates អាចរីករាយ ជាមួយនឹងបទពិសោធដ៏ល្អបំផុតនៅលើអាកាស ជាមួយនឹងបទពិសោធន៍ម្ហូបដែលមិនអាចកាត់ថ្លៃបាន មុខម្ហូបក្នុងតំបន់ជាច្រើន ដែលត្រូវបានចម្អិនដោយក្រុមមេចុងភៅ ដែលទទួលបានពានរង្វាន់ បំពេញបន្ថែមដោយជម្រើសជាច្រើន នៃភេសជ្ជៈ។ អតិថិជន អាចអង្គុយសម្រាកលំហែកាយ ជាមួយនឹងមាតិកាជាង ៦.៥០០ នៃមាតិកាកម្សាន្តជាសកល ដែលបានរៀបចំយ៉ាងលម្អិតជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស ហ្គេម សៀវភៅអូឌីយ៉ូ និងជាច្រើនទៀត ព្រមទាំងកម្មវិធីកម្សាន្តលើយន្តហោះ ដែលឈ្នះពានរង្វាន់របស់ Emirates ។
 
ក្រុមហ៊ុនអាកាសចរណ៍នេះ បានឈ្នះពានរង្វាន់ជាច្រើនក្នុងប្រវត្តិសាស្ត្រជោគជ័យរបស់ខ្លួន រួមទាំងក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក APEX ឆ្នាំ ២០២៤ សម្រាប់ការផ្តល់សេវាអតិថិជនឆ្នើម និងសម្រាប់ការបង្ហាញពីស្តង់ដារពិភពលោកខ្ពស់បំផុត នៃសុវត្ថិភាព និងសុខុមាលភាព និរន្តរភាព និងបទពិសោធន៍ដែលភ្ញៀវទទួលបាន។ ឧបករណ៍គ្រឿងបរិក្ខារប្រកបដោយនិរន្តរភាព នៃ Economy Class របស់ Emirates ក៏ទទួលបានពានរង្វាន់ IFSA ឆ្នាំ ២០២៤ សម្រាប់ 'Best Onboard Amenity' ផងដែរ៕










Tag:
 QED
© រក្សាសិទ្ធិដោយ thmeythmey.com