ជាតិ
សង្គមជាតិ
លោក ស សុខា រម្លឹកឱ្យមន្ត្រីទាំងអស់ ដើរតួជាអ្នកបម្រើប្រជាពលរដ្ឋ
16, May 2024 , 9:59 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ រូបពីក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ រូបពីក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យមន្ត្រីថ្នាក់ក្រោមទាំងអស់ ដើរតួជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនតាំងខ្លួនជាម្ចាស់ ហើយបញ្ជាឱ្យពលរដ្ឋគ្រប់បែបយ៉ាងនោះទេ។ ការក្រើនរំលឹកនេះ ធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

 
ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាថ្ងៃទី១៦ ឧសភា លោក ស សុខា បានបញ្ជាឱ្យមន្ត្រីថ្នាក់ក្រោម បន្តខិតខំបម្រើការងារជូនពលរដ្ឋ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ។ រដ្ឋមន្ត្រីមហាផ្ទៃ បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលនីតិកាលទី៧ ត្រូវតែមានសីលធម៌ និងវិជ្ជាជីវៈ។ 
 
លោកសង្កត់ធ្ងន់បែបនេះ៖ «សូមឱ្យមន្ត្រីរបស់យើងដែលមានវត្តមាននៅទីនេះ ចាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ដល់ថ្នាក់ក្រោមតូចបំផុត សូមឱ្យយើងដើរតួជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាម្ចាស់ប្រជាពលរដ្ឋ បញ្ជាឱ្យពួកគាត់ធ្វើអ្វីតាមតែចិត្តនោះទេ!»។ 
 
ជាមួយគ្នានេះ លោក ស សុខា បានណែនាំមន្ត្រីថ្នាក់ក្រោមឱ្យកែលម្អចំណុចខ្វះខាត លើសេវាបម្រើប្រជាពលរដ្ឋនានា ដើម្បីបង្កើនគុណភាព និងភាពរីកចម្រើន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com