ជាតិ
អត្ថបទពាណិជ្ជកម្ម
ដាយ អ៊ិឈិ ឡាយហ្វ៍ សម្ពោធផលិតផលថ្មី ‘EASYCare’ ដើម្បីបង្កើនភាពងាយស្រួលជូនប្រជាជនកម្ពុជាក្នុងការទទួលបានធានារ៉ាប់រងអាយុជីវិត
01, May 2024 , 12:59 pm        
រូបភាព
ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង១២១ឆ្នាំ បានដាក់សម្ពោធជាផ្លូវការនូវផលិតផលថ្មីមួយឈ្មោះថា EASYCare ទន្ទឹមនឹងការរៀបចំកម្មវិធីប្រារព្ធខួប៥ឆ្នាំរបស់ខ្លួន។ គម្រោងធានារ៉ាប់រងអាយុជីវិតថ្មី ប្រកបដោយភាពច្នៃប្រឌិតនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយដោះស្រាយបញ្ហាគម្លាត នៃការទទួលបានធានារ៉ាប់រងអាយុជីវិតសម្រាប់ប្រជាជននៅកម្ពុជា។


 
ក្នុងការអបអរខួប ៥ឆ្នាំ របស់ក្រុមហ៊ុនសម្រាប់វត្តមាននៅកម្ពុជា ដាយ អ៊ិឈិ ឡាយហ្វ៍ ដាក់ចេញនូវផលិតផលថ្មីនេះជាមួយ នឹងការផ្តល់ជូនយ៉ាងពិសេស។ អតិថិជននឹងទទួលបានកាតទូរសព្ទរហូតដល់ ២៥ដុល្លារ ជាមួយនឹងការជាវគម្រោងថ្មីនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដោយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
 
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទី នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «យើងប្តេជ្ញាពង្រីកការទទួលបាននូវដំណោះស្រាយការពារហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងឱកាសខួប៥ឆ្នាំនេះ យើងមានមោទនភាពក្នុងការណែនាំ EASYCare ជាផលិតផលមួយដែលសមស្របទៅនឹងគោលដៅរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការបង្កើនការទទួលបានធានារ៉ាប់រងអាយុជីវិត និងបង្កើនអត្រាភាគទាន​នៅក្នុងសេដ្ឋកិច្ច។ យើងជឿជាក់ថាផលិតផល EASYCare អាចជំរុញលើកកម្ពស់ប្រជាជនកម្ពុជាកាន់តែច្រើន ឱ្យរៀបចំផែនការហិរញ្ញវត្ថុបានកាន់តែប្រសើរសម្រាប់ពេលអនាគត»។ 



EASYCare ផ្តល់ជូនអតិថិជន នូវការធានារហូតដល់ ២៥,000ដុល្លារ សម្រាប់ពេលមានគ្រោះអកុសល​កើតឡើង និងជំងឺធ្ងន់ធ្ងរ រួមជាមួយនឹងឱកាសទទួលបានប្រាក់សន្សំនាពេលអនាគត។ គម្រោងថ្មីនេះត្រូវបានបង្កើតឡើង ដើម្បីធានាការការពារអតិថិជន និងក្រុមគ្រួសាររបស់ពួកគាត់ ដែលអាចប្រឈមមុខក្នុងករណីមានហេតុការណ៍រឿងអកុសលណាមួយកើតឡើងដោយចៃដន្យផ្សេងៗ ជាមួយនឹងការផ្ដល់ជូននូវសេចក្តីស្ងប់ចិត្តកាន់តែប្រសើរ។
 
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលលោកអ្នកអាចទិញគម្រោង EASYCare សូមទាក់ទងទៅក្រុមការងាររបស់ ដាយ អ៊ិឈិ ឡាយហ្វ៍ ឥឡូវនេះតាមរយៈលេខទូរសព្ទ ១៨០០ ២០១ ២០២ ដោយឥតគិតថ្លៃ។ 
 
អំពី ដាយ អ៊ិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៥ឆ្នាំប៉ុណ្ណោះ។ ដាយ អ៊ិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២១​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិ​ច​ឆេង (Tokyo Stock Exchange។​
 
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក យើងបានប្តេជ្ញានៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់ពួកគាត់ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈ “អតិថិជនជាចម្បង” ។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។ ក្នុងនាមជាក្រុមហ៊ុន DLHD យើងនឹងនៅក្បែរអតិថិជនរបស់យើង និងមនុស្សដែលពួកគាត់ស្រឡាញ់។
 
*ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន​ ៤៦១ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៩ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣)។
 
(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com