ជាតិ
ACU បញ្ចូនគ្រូ២រូប និងមន្ត្រីក្រសួងផែនការម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីរត់ការចូលក្របខណ្ឌ
10, May 2024 , 10:02 am        
រូបភាព
ភ្នំពេញ៖ អ្នកនាំពាក្យនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អះអាងថា បានបញ្ជូនជនសង្ស័យ៣រូបទៅតុលាការ ករណីរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នផ្សេងទៀត។

 
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃនេះថា ជនសង្ស័យទាំង៣រូប រួមមានគ្រូបង្រៀន ឈ្មោះ នង រុន និង ស៊ុន ពេជ្រសុមាលី។ ចំណែកម្នាក់ទៀតឈ្មោះ ហ៊ុយ ពិសិដ្ឋ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ។
 
តាមការស៊ើបអង្កេត ជនសង្ស័យខាងលើ ជាអ្នករត់ការចូលក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗទៀត។ នេះបើតាមការពន្យល់របស់លោក ច័ន្ទវិចិត្រ ដោយបានបន្ថែមបែបនេះ៖ «តាមការស៊ើបអង្កេត ពួកគេបានធ្វើសកម្មចាប់តាំងពីឆ្នាំ២០២៣ ដល់ដើមខែ ឧសភាឆ្នាំ២០២៤»។ 
 
អ្នកនាំពាក្យបន្តថា ក្រោយស្រាវជ្រាវរួច ខាងACU សម្រេចបញ្ជូនបុគ្គលខាងលើទៅតុលាការ កាលពីថ្ងៃទី៩ ឧសភា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com