សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​ចិន​ម្នាក់​ដើរ​ចាប់​ស្រមោច​លក់ រកចំណូលបាន​ជិត ១ ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ
28, Feb 2016 , 7:20 pm        
រូបភាព
ដោយ:

បុរស​អាយុ ៥០ ម្នាក់​រស់នៅ​ភាគ​ខាងកើត​ប្រទេស​ចិន មាន​ជំនាញ​ពិសេស​មួយ​គឺ​គាត់​អាច​ចាប់​ស្រមោច​បាន ដោយ​ប្រើតែ​ដៃទទេ ដែលជា​សមត្ថភាព​ពិសេស​ពី​កំណើត​របស់គាត់។ តាមរយៈ​ជំនាញ​ពិសេស​នេះ គាត់​អាច​រកប្រាក់​ចំណូល​បាន​ជិត ១ ម៉ឺន​ដុល្លារ​ក្នុងមួយឆ្នាំ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ CCTV ។



ប្រភព​ខាងលើ​ក៏បាន​ផ្សាយ​ថា លោក Chen Heyinអាយុ ៥០ ឆ្នាំ រស់នៅក្នុង​ភូមិ​មួយ​ជិត​ទីក្រុង Jiujiangខេត្ត Jiangxiភាគ​ខាងកើត​ប្រទេស​ចិន​បាន​ប្រកបមុខរបរ​ចាប់​និង​លក់​ស្រមោច​អស់​រយៈពេល ២២ឆ្នាំ​មកហើយ។

លោក Chenបាន​និយាយថា​គាត់​អាច​ដឹង​ពី​កន្លែង​ណា​ដែលមាន​សំបុក​ស្រមោច ហើយ​គាត់​អាច​ចាប់​ពួកវា​បាន​យ៉ាង​រហ័ស។គាត់​ក៏បាន​ប្រាប់​ពី​លក្ខណៈពិសេស​មួយទៀត​នៃ​ការចាប់​ស្រមោច គឺថា គេ​អាច​ចាប់​ស្រមោច​បាន​យ៉ាង​ងាយ​នៅក្នុង​រដូវរងារ​នៅពេល​ពួកវា​ចូលទៅ​សំងំ​ខ្លួន​នៅក្នុង​សំបុក និង​ពេល​ជា​ពេលដែល​ពួកវា​ផ្លាស់​ទីយឺតៗ ។

ជា​រៀងរាល់ថ្ងៃ​លោក Chen ប្រើពេល​តែ ២ ឬ ៣ ម៉ោង​តែប៉ុណ្ណោះ ដើម្បី​ចាប់​ស្រមោច​បាន ១,៥ គីឡូក្រាម។ គាត់​យក​ស្រមោច​នោះ​ទៅ​លីង ដើម្បី​ធ្វើជា​ឱសថ​បុរាណ ហើយ​អាច​លក់បាន ២៥៨ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម៕



© រក្សាសិទ្ធិដោយ thmeythmey.com