ជាតិ
ការ​ដង្ហែ​តុក្កតា​យក្ស​ជា​ព្រឹត្តិការណ៍​លើកកម្ពស់​វិស័យ​សិល្បៈ​និង​វប្បធម៌
28, Feb 2015 , 10:56 am        
រូបភាព
សៀមរាប៖ នៅ​ថ្ងៃទី២១ ខែកុម្ភៈ សប្តាហ៍​មុន នៅ​ទីក្រុង​សៀមរាប មាន​រៀបចំ​កម្មវិធី​ដង្ហែ​តុក្កតា​យក្ស​ប្រចាំឆ្នាំ។ ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ​បណ្តា​អង្គការ និង​សមាគម​ក្នុងស្រុក​ប្រមាណ៣០ស្ថាប័ន បាន​ទាញ​ចំណាប់អារម្មណ៍​ដល់​យុវជន​ជាច្រើន​ឲ្យ​ចូលរួម។ ជា​កម្មវិធី​ផ្តោតលើ​ការងារ​សិល្បៈ និង​វប្បធម៌ លាយ​គ​ឡំ​នឹង​សារ​អប់រំ។ ប្រភេទ​សត្វ​ជិត​ផុត​ពូជ និង​ផុត​ពូជ​មួយចំនួន បាន​ដំ​ឡើងជា​តុក្កតា និង​ដង្ហែ​ពេញ​ក្នុង​ក្រុង​សៀមរាប មាន​សត្វ ឳ​ឡ​ក្របី សំពោ​ធ​ភ្នំ ត្រី​ប៉ា​សេ​អី ក្នុងនោះ ក៏មាន​រូបសំណាក់​តារា​ចម្រៀង​សម័យ​ពី​ដើម អ្នកស្រី ប៉ែន រ៉​ន ផងដែរ ជាការ​រម្លឹក​ពី​ស្នាដៃ​អ្នកស្រី ក៏ដូចជា​វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ។



សូម​ទស្សនា​រូបភាព​មួយចំនួន​នៃ​ពិធី​ដង្ហែ​តុក្កតា​យក្ស កាលពី​រាត្រី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ដូចតទៅ!!

© រក្សាសិទ្ធិដោយ thmeythmey.com