ជាតិ
ក្រចេះ៖កោះ​ទ្រង់​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទល់មុខ​ក្រុង​ក្រចេះ
16, Mar 2015 , 2:33 pm        
រូបភាព
កោះ​ទ្រង់​គឺជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​ដែលមាន​សក្តានុពល​មួយ ក្នុងចំណោម​សហគមន៍​ជាច្រើន​ទៀត​ដែល​ស្ថិតនៅក្នុង​ខេត្តក្រចេះ។



កោះ​ទ្រង់​ស្ថិតនៅ​ទល់មុខ​ក្រុង​ក្រចេះ។ មុននឹង​ទៅដល់​សង្កាត់​កោះ​ទ្រុង អ្នក​ទេសចរណ៍​ត្រូវ​ឆ្លង​កំពង់ចម្លង ប្រមាណ​ជា១៥នាទី។ កោះ​ទ្រង់​មាន​​ផលិតផល​មួយ​ដែល​យើង​អាច​ចាត់ទុកថា​ជា​ផលិតផល​ប្រចាំ​ប្រទេស​នោះ​គឺ​ក្រូចថ្លុង​ដែលមាន​រស់ជាតិ​យ៉ាង​ឆ្ងាញ់​ពិសារ​ភ្លក្ស​ម្តង​ហើយ​សួររក​ទៀត។

អ្នក​ទេសចរណ៍​ដែល​ទៅ លេង​កម្សាន្ត​នៅសហគមន៍​ទេសចរណ៍ធម្មជាតិ​កោះ​ទ្រង់ អាច​ជួល​កង់ រទេះគោ ឬ​រទេះសេះ ជិះកម្សាន្ត​ជុំវិញ​សហគមន៍។
ជា​បន្ត​សូម​ទស្សនា​ទិដ្ឋភាព នៅ​កោះ​ទ្រង់​ដូចតទៅ៖













© រក្សាសិទ្ធិដោយ thmeythmey.com