ជាតិ
សាលារាជធានីភ្នំពេញគួរដោះស្រាយផ្ទះសង់នៅកណ្តាលផ្លូវ!
×
ប្រសិនបើគេធ្វើដំណើរគ្រប់ច្រកល្ហកក្នុងទីក្រុងភ្នំពេញ គេពិតជាប្រទះឃើញ ម្ចាស់ផ្ទះមួយចំនួនលួចចំណីផ្លូវយកទៅធ្វើផ្ទះរបស់ខ្លួន ឬម្ចាស់ផ្ទះសាងសង់ផ្ទះនៅកណ្តាលផ្លូវតែម្តង។ ករណីមានច្រើន តែផ្ទះដែលមាននៅក្នុងរូបថតនេះ គឺជាផ្ទះដែលត្រូវបានសាងសង់នៅលើផ្លូវ៩៧ ម្តុំបឹងត្របែករាជធានីភ្នំពេញ។ ផ្លូវ៩៧ គឺជាផ្លូវស្របនឹងមហាវិថីព្រះមុនី្នវង្ស។
ដោយសារតែផ្ទះពីរបីខ្នងនេះស្ថិតនៅចំកណ្តាលផ្លូវ ចរាចរណ៍ផ្លូវនេះមិនត្រូវបានគេធ្វើឡើងជាញឹកញាប់ទេ។ ប្រសិនបើគ្មានវត្តមានផ្ទះនេះទេ ចរាចរណ៍មួយចំនួនធំត្រូវបានរំដោះចេញពីមហាវិថីព្រះមុន្នីវង្ស។
ម្ចាស់ផ្ទះខាងលើធ្លាប់បានបញ្ជាក់ថា ពួកគេបានមករស់នៅលើផ្លូវនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺជាង២០ឆ្នាំ ឬ៣០មកហើយ។ ដោយមិននិយាយពីប្រវត្តិនៃការតាំងលំនៅ តើសាលារាជាធានីភ្នំពេញអាចដោះស្រាយគោលនយោបាយសមរម្យសម្រាប់ពីរបីគ្រួសារខាងលើបានឬទេដើម្បីបើកផ្លូវដ៏មានសក្តានុពលមួយនេះនៅចំកណ្តាលបេះដូងទីក្រុងភ្នំពេញសម្រាប់ប្រជាពលរដ្ឋទូទៅ? គិតជាទឹកប្រាក់ ពួកគាត់មិនទាមទារច្រើននោះទេ។ ដោះស្រាយ ឬមិនដោះស្រាយ គឺជាការសម្រេចចិត្តរបស់សាលារាជធានីភ្នំពេញ៕
និស្សិតភ្នំពេញ កែវ រាសី
© រក្សាសិទ្ធិដោយ thmeythmey.com