ជាតិ
រូបត្លុក
«ខ្ញុំ​មិន​ខ្វល់​ពី​នរណា​ទាំងអស់ ឲ្យ​តែ​ខ្ញុំ​បាន​លុយ​ដាក់ចូល​ហោប៉ៅ​ខ្ញុំ»
28, Mar 2015 , 9:18 am        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅតាម​ដងផ្លូវ​នានា​នៃ​រាជធានី​ភ្នំពេញ​ដែលជា​ទីក្រុង​ទេសចរណ៍ ទីក្រុង​សេដ្ឋកិច្ច និង​នយោបាយ គេ​នៅតែ​សង្កេតឃើញ​រថយន្ត​ដឹកទំនិញ​ដោយ​គ្មាន​ការទទួលខុសត្រូវ បន្ត​ចរាចរណ៍​ដដែល។ រថយន្ត​ដឹកទំនិញធំៗខ្លះ បង្ក​ការកកស្ទះ​គ្រប់​ទីកន្លែង និង​ពេលខ្លះ បង្ក​ការគ្រោះថ្នាក់​ដល់​អ្នកដំណើ​រ​ផ្សេង​ទៀតផង។ សាលា​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីជូនដំណឹង​ជាច្រើនលើក​ច្រើនសា​ហើយ។ ប៉ុន្តែ​រថយន្ត​ដឹកទំនិញ​ទាំងនោះ មិន​ខ្ចី​ស្តាប់​បទបញ្ជា​សាលា​រាជធានី​ភ្នំពេញ​ឡើយ។ «ខ្ញុំ​មិន​ខ្វល់​ពី​នរណា​ទាំងអស់ ឲ្យតែ​ខ្ញុំ​បាន​លុយ​ដាក់ចូល​ហោប៉ៅ​ខ្ញុំ»៕





© រក្សាសិទ្ធិដោយ thmeythmey.com