ជាតិ
រូបត្លុក
នៅពេលដែល​ដុល្លារ​ទិញ​ទឹកចិត្ត​វេជ្ជបណ្ឌិត…!
14, Oct 2015 , 3:00 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ កាលពី​ពេលមុន វេជ្ជបណ្ឌិត​មាន​សិទ្ធិ​ប្រើប្រាស់​ថ្នាំ​សម្រាប់​អតិថិជន​ទៅតាម​ការយល់ ឃើញ​របស់ខ្លួន។ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា វេជ្ជបណ្ឌិត​មួយចំនួន ដោយសារ​ឥទ្ធិពល​ប្រាក់​ដុល្លារ ហាក់បីដូចជា​លែងមាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯង។ ដោយសារ​ការ​ប្រជែង​គ្នា​រវាង​ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ និង​ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ វេជ្ជបណ្ឌិត​មួយចំនួន​ត្រូវបាន​ទាក់ទាញ​ដោយ​ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ​អោយជួយ​លក់​ថ្នាំ ឬ​ជួយ​ចេញ​វេជ្ជបញ្ជា​ដើម្បី​ទិញ​ថ្នាំ​នៃ​ក្រុមហ៊ុន​របស់​ពួកគេ ហើយ​ជា​ថ្នូរ​មកវិញ វេជ្ជបណ្ឌិត​ទាំងនោះ ទទួលបាន​កុំមីស្យុង​ដ៏​គួរ​ជាទី​លើកទឹកចិត្ត។ ផលវិបាក​នៃ​បញ្ហា​នេះ គឺថា វេជ្ជបណ្ឌិត​មួយចំនួន​អាច​បង្ខំចិត្ត​ប្រើប្រាស់​ថ្នាំ​មិនសូវមាន​គុណភាព​នៃ​ក្រុមហ៊ុន​មិនសូវ​ល្បីឈ្មោះ​ដើម្បី​តែ​ប្រាក់ រីឯ អ្នករងគ្រោះ គឺ​អ្នកជំងឺ។ មាន​ជំងឺ​ហើយ​លេបថ្នាំ​ខ្វះ​គុណភាព​ទៀត៕




© រក្សាសិទ្ធិដោយ thmeythmey.com