រូបត្លុក
បើចេះជាងពេទ្យ មកពេទ្យធ្វើអី?
× ភ្នំពេញ៖ អ្នកជំងឺខ្លះ បញ្ជាវេជ្ជបណ្ឌិតឲ្យធ្វើតាម។ ពួកគេចង់ឲ្យគ្រូពេទ្យមើលជំងឺខ្លួនឲ្យ«ជាសះស្បើយ»ក្នុងរយៈពេល១ថ្ងៃឬ២ថ្ងៃ។ បើមើលមិនជាទេ គ្រូពេទ្យនោះ អន់ ឬមិនពូកែ។ បែរមកវេជ្ជបណ្ឌិតវិញ ពួកគេមួយចំនួនធំមានក្រមសីលធម៌វិជ្ជាជីវៈល្អហើយ តែវេជ្ជបណ្ឌិតមួយចំនួនផ្សេងទៀតនៅបន្តមានគំនិតធ្វើអាជីវកម្មលើអ្នកជំងឺ។ ឈឺមួយមុខមែន តែគ្រូពេទ្យណែនាំឲ្យទទួលការពិនិត្យគ្រប់មុខក្រោមហេតុថា ត្រូវតែពិនិត្យទាំងអស់ទើបព្យាបាលបាន។ ធាតុពិត ការធ្វើតេស្តិ៍ផ្សេងៗគ្រាន់តែដើម្បីប្រាក់ប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com