ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ហាត ហ្វ័​យ​យ័រ ជនជាតិ​អាមេរិកកាំង​ចង់​បើក​ក្រុមហ៊ុន​ឱសថ​បូរាណ​ខ្មែរ
01, Apr 2015 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ

លោក ហាត ហ្វ័​យ​យ័រ ហៅ តុ​យ ណុ​យ ជា​ជនជាតិ​អាមេរិកកាំង​ដើមកំណើត​ជ្វី​ហ្វ បាន​ចាប់អារម្មណ៍​លើ​ផលិតផល​កសិកម្ម​និង​ឱសថ​បូរាណ​ខ្មែរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ ក្នុង​វ័យ៣១ឆ្នាំ លោក ហាត ហ្វ័​យ​យ័រ បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត នៅ​ប្រទេស​អាល្លឺម៉ង់។ លោក​បាន​សរសេរ​និក្ខេប​ទ​ថ្នាក់បណ្ឌិត ស្តីពី ផលិតផល​កសិកម្ម​ធ​ម្ម​ជាតិ ដែល​ផ្តោតលើ ស្រូវ ផលិតផល​ត្នោត និង​ឱសថ​បូរាណ​ខ្មែរ។ បុរស​ជនជាតិ​មេ​រិ​ក​រូបនេះ មាន​គោលបំណង​ជំរុញ​ឲ្យ​មាន​ទំនើបកម្ម​ឱសថ​បូរាណ​ខ្មែរ។ ជាពិសេស នៅពេលឆាប់ៗខាងមុខនេះ លោក​ចង់​បើក​ក្រុមហ៊ុន ដើម្បី​វិនិយោគទុន​ពាក់ព័ន្ធ​នឹង​ផលិត​កសិកម្ម​ធម្មជាតិ ដូចជា ស្រូវ និង​ផលិតផល​ធ្វើ​អំពី​ត្នោត ព្រមទាំង​វិនិយោគ​លើ​ឱសថ​បូរាណ​ខ្មែរ ដែល​ធ្វើ​ពី​រុក្ខជាតិ។



សូម​ស្តាប់​សេចក្តីរាយការណ៍​ដោយ ហេង ឧ​ត្ត​ម



© រក្សាសិទ្ធិដោយ thmeythmey.com