ជាតិ
សង្គមជាតិ
លោកនាយករដ្ឋមន្ត្រីជំរុញឲ្យសណ្ឋាគាររៀបចំកន្លែងថ្វាយបង្គំសម្រាប់សាសនិកឥស្លាម លោកនាយករដ្ឋមន្រ្តី ចាប់ដៃលោក សុះ កំរី គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក្នុងថ្ងៃសម្ពោធវិហារឥស្លាម អាល់សារកាល់។ រូបភាព៖ ហ្វេសប៊ុក CMDF
× ភ្នំពេញ៖ ក្នុងពិធីសម្ពោធជាផ្លូវការនូវវិហារឥស្លាម អាល់សារកាល់ ឫវិហារបឹងកក់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យម្ចាស់សណ្ឋាគារនានា គួររៀបចំបន្ទប់សម្រាប់ថ្វាយបង្គំដល់សាសនិកឥស្លាម ដែលមកពីក្រៅប្រទេស ក្នុងនោះមានទាំងភ្ញៀវទេសចរជាដើម។ បើតាមលោកនាយករដ្ឋមន្ត្រី ការរៀបចំបន្ទប់ថ្វាយបង្គំសម្រាប់សាសនិកឥស្លាម គឺជាចំណែកមួយទាក់ទាញដល់ភ្ញៀវ ដែលចង់មកស្នាក់នៅក្នុងសណ្ឋាគារនោះ។
សូមស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com