អត្ថបទពាណិជ្ជកម្ម
មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​ផ្តល់​ការបញ្ចុះ​តម្លៃ​ពិសេស​ជូន​អតិថិជន​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី
01, Apr 2015 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ

​ភ្នំពេញ៖ មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​បានចាប់កំណើត​តាំងពី​ឆ្នាំ១៩៩៩ជាមួយនិង​ទន្ត​បណ្ឌិត​ចំនួន៣រូប​រួម​និង​កៅអី​ព្យាបាល​ធ្មេញ​តែមួយគត់​ប៉ុណ្ណោះ។តែ​ដោយ​ការខិតខំ​ប្រឹងប្រែង​និង​មាន​កិច្ចសហការ​យ៉ាង​ល្អ​ទាំង​នៅ​ខាងក្នុង​និង​ក្រៅប្រទេស​បានធ្វើ​ឲ្យ​មន្ទីរ​ព្យាបាល​ធ្មេញ​ឯកជន​មួយ​នេះ​បាន​ក្លាយជា​ស្ថាប័ន​ធំជាងគេ​នៅក្នុង​ស្រុក​ក្នុង​ការផ្តល់សេវា​សុខភាព​មាត់​ធ្មេញ​និង​ជួយ​លើកកម្ពស់​វិស័យ​សុខភាព​មាត់​ធ្មេញ​ទូទៅ​នៅ​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​ភាពល្បីល្បាញ​ទាំង​នៅក្នុង​តំបន់​និង​សកលលោក។

មកដល់​បច្ចុប្បន្ននេះ មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម មាន​សាខា​ចំនួន៣នៅក្នុង​រាជធានី​ភ្នំពេញ​និង១សាខា​ផ្សេងទៀត​នៅក្នុង​ខេត្តសៀមរាប។ដោយមាន​ការគាំទ្រ​យ៉ាង​មុតមាំ​ពី​សំណាក់​អតិថិជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ស្ថាប័ន​មួយ​នេះ​មាន​ភាព​មមាញឹក​យ៉ាងខ្លាំង​ក្នុង​ការផ្តល់​សេវាកម្ម​សុ​ខ​ភាព​មាត់​ធ្មេញ​ប្រកបដោយ​គុណភាព​កម្រិតស្តង់ដារ​អន្តរជាតិ​ជូន​ដល់​អតិថិជន​របស់ខ្លួន​រាប់រយ​នាក់​ក្នុងមួយថ្ងៃៗហើយ​ជានិច្ចកាល​គ្រប់​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​តែងតែ​គូស​រំលឹកថា«បស្ចិម​នឹង​មិនមាន​ភាពជោគជ័យ​ដូច​ថ្ងៃនេះ​ទេ​ប្រសិនបើ​មិនមាន​ការជឿទុកចិត្ត​និង​ពេញចិត្ត​លើ​គុណភាព​សេវា​របស់​បស្ចិម​ពី​សំណាក់​អតិថិជន​ទាំងអស់»។

ដើម្បី​សម្ដែង​នូវ​សេចក្តី​អំណរគុណ​ចំពោះ​អតិថិជន​របស់ខ្លួន​ដែល​តែងតែ​គាំទ្រ​និង​មាន​ទំនុក​ទុកចិត្ត​ក៏ដូចជា​ចូលរួម​អបអរសាទរ​ខួប​លើក​ទី១៦ឆ្នាំ​និង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខែ្មរ​នាពេល​ខាងមុខនេះ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​នឹងធ្វើ​ការបញ្ចុះ​តម្លៃ​ជាពិសេស​ជូន​អតិថិជន​របស់ខ្លួនគ្រប់ៗរូប​ក្នុងនោះ​រួមមាន៖ធ្វើការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជូន​ដោយ​ឥតគិតថ្លៃ​បញ្ចុះតម្លៃ​រហូត៥០ភាគរយ​សម្រាប់​សេវា​សម្អាត​និង​ប៉ូ​លា​ធ្មេញ​និង​បញ្ចុះតម្លៃ១០ភាគរយ​សម្រាប់​សេវាផ្សេងៗទៀត។កម្មវិធី​ផ្តល់ជូន​ជាពិសេស​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី១ដល់​ថ្ងៃទី៣0ខែមេសា​ឆ្នាំ២០១៥នៅ​គ្រប់​បណ្តារ​សាខា​ទាំងអស់​របស់​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម។

ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង
ទូរ​សព្ទ័​លេខ០១៧៣០០៣០០ឬ០២៣៩៩៦៨៨៨








© រក្សាសិទ្ធិដោយ thmeythmey.com