អត្ថបទពាណិជ្ជកម្ម
ឱកាស​សិក្សា និង​ការងារ​នៅ​ប្រទេស​ចិន​ពី CAM-ASEAN
01, Apr 2015 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ

កាលពី​ព្រឹក​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥ នេះ ថ្នាក់ដឹកនាំ​សកលវិទ្យា​ល័យ​ទេសចរណ៍ Zhengzhou ពី​ប្រទេស​ចិន​ចំនួន​បួន​នាក់ ដឹកនាំ​ដោយ​លោកស្រី Li ShuXiaបានធ្វើ​ទស្សនកិច្ច និង​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា-អាស៊ាន​ក្នុង​គោលបំណង​ចុះ​អនុស្សរណ​សហប្រតិបត្តិ​ការ និង​ផ្សព្វផ្សាយ​ពី​ឱកាស​សិក្សា និង​ការងារ​នៅ​ប្រទេស​ចិន។

ក្នុង​ដំណើរ​ទស្សន​កិច្ចការងា​រ​នេះ​លោកស្រី Li ShuXiaប្រធាន​ក្រុមប្រឹក្សាភិបាល​បានធ្វើ​បទ​បង្ហាញ​ពី​និស្សិត​បរទេស​ដែល​កំពុង​សិក្សា​នៅ​សកលវិទ្យា​ល័យ​ទេសចរណ៍ Zhengzhou និង​ឱកាស​ការងារ នៅ​ប្រទេស​ចិន។ លោកស្រី​បាន​លើកទ្បើង​ថា​មាន​និស្សិត​ជាង​មួយ​ម៉ឺន​នាក់​មកពី​ទូទាំង​ពិភពលោក​កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ ហើយ​ក្នុងនោះ​និស្សិត​ដែល​កំពុង​ទទួល​ការបណ្តុះបណ្តាល​ជំនាញ មាន​ការដកពិសោធន៍​ការងារ ស្របពេល​កំពុង​សិក្សា ដោយសារ​វិទ្យាស្ថាន​មាន​មជ្ឈមណ្ឌល​ជួយ​គាំទ្រ​ការរក​ការងារ​ធ្វើ​ដល់​និស្សិត។

លោកស្រី​បន្តថា សកលវិទ្យា​ល័យ​Zhengzhou ជា​ស្ថាប័ន​បណ្តុះបណ្តាល​និស្សិត​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន និង​មាន​បណ្តាញ​ទំនាក់ទំនង​ទូលំទូលាយ​ជាមួយ​រដ្ឋ និង​វិស័យ​ឯកជន​ចិន។ ដូច្នេះ​វិទ្យាស្ថាន​មិន​ត្រឹមតែ​អាចជួយ​រក​ការងារ​នៅក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការងារ​ជាមួយ​ក្រុមហ៊ុន និង​ស្ថាប័ន​ចិន​ជាច្រើន​នៅ​អន្តរជាតិ​ទៀតផង ជាពិសេស​នៅ​ប្រទេស​កម្ពុជា។

ក្នុងជំនួប​នោះដែរ តំណាង​ស្ថាប័ន​ទាំងពីរ​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ផ្លាស់ប្តូរ​បទពិសោធន៍​និង​លើកឡើង​ពី​សក្តានុពល​គុណភាព និង​ការវិនិយោគ​លើ​វិស័យ​អប់រំ​របស់​វិទ្យាស្ថាន​ពិសេស​ដើម្បី​ចុះ​អនុសារណ​យោគយល់​រវាង​ភាគី​ទាំងពីរ។ លោក ស៊ា​ង សុ​បញ្ញា នាយក​វិទ្យាស្ថាន​អន្តរជាតិ​CAM-ASEAN បាន​ឡើង​ថា​ដំណើរ​ទស្សនកិច្ច​របស់​ភាគី​ចិន​លើក​នេះ​គឺជា​កិត្តិយស និង​លទ្ធផល​ចេញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​គណៈ​គ្រប់គ្រង​របស់​វិទ្យាស្ថាន ក្នុងការ​សហការ​ផ្លាស់​ប្តូរ​បទពិសោធន៍ និង​ចំនេះដឹងថ្មីៗ រវាង​ដៃគូរ​សាលា​ពី​ប្រទេសផ្សេង។

អ្វីដែល​សំខាន់​ជាងនេះទៅទៀត តំណាង​សកល​វិទ្យាល័យ Zhengzhouបាន​អញ្ជើញ​តំណាង​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​អន្តរជាតិ CAM-ASEAN ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន ដើម្បី​សិក្សា​ស្វែងយល់ ផ្លាស់ប្តូរ​បទពិសោធន៍ កម្មវិធីសិក្សា សិស្សានុសិស្ស និង​បុគ្គលិក​ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​អភិវឌ្ឍ​វិធីសាស្ត្រ​បង្រៀន​ធនធាន និង​សម្ភារៈ​សិក្សា ក៏ដូចជា​ចាប់យក​នូវ​ចំណុចខ្លាំងផ្សេងៗ ដែល​ជួយ​ធ្វើឱ្យ​គុណភាព​សិក្សា​របស់​សិស្សានុសិស្ស​នៅ​កម្ពុជា មាន​ភាព​កាន់តែ​រីកចម្រើន និង​លេចធ្លោ លើ​ឆាក​អន្តរជាតិ។

ក្រោយ​ជំនួប​នោះ តំណាង​សកល​វិទ្យាល័យ Zhengzhouបានធ្វើ​ដំណើរ​ទស្សនា​ក្នុង​បរិវេណ​វិទ្យាស្ថាន និង​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស និង​បុគ្គលិក ដោយមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​សម្ភារៈ​រូបវ័ន្ត​ដ៏​សំបូរបែប និង​ទំនើប មិន​ចាញ់​នៅ​សកល​វិទ្យាល័យ​នៅឯ​ប្រទេស​ចិន​នោះទេ។

វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា-អាស៊ាន​មាន​អាស័យដ្ឋាន៖ ផ្ទះ​លេខ 18B, ផ្លូវ205 សង្កាត់​ទួល​ស្វាយព្រៃ 2 ខ័​ណ្ឌ​ចំការមន ភ្នំពេញ ទូរស័ព្ទ​លេខ 023 976 999 / 011/070 77 44 50
គេហទំព័រ​៖www.cam-asean.comហ្វេ​ស​ប៊ុ​ក​៖https://www.facebook.com/camaseaninstitute



© រក្សាសិទ្ធិដោយ thmeythmey.com