ព័ត៍មានសុខភាព
សុខភាព៖ មូលហេតុនៃការរលូតកូន ដែលគួរតែយល់ដឹង
×
ភាគច្រើននៃការរលូតកូន ត្រូវបានគេជឿថា ត្រូវបានបង្កឡើងដោយបញ្ហាហ្សេនេទិច ចំពោះអំប្រ៊ីយ៉ុងដែលនឹងការពារទារក ពីការវិវត្តធម្មតា និងរស់រានមានជីវិតបាន។ បញ្ហានៃហ្សេនេទិចនេះ ជាទូទៅ មិនត្រូវបានទាក់ទងទៅនឹងបញ្ហាហ្សេនេទិច ចំពោះម្តាយនោះទេ។
ក្នុងករណីដទៃទៀត ជំងឺមួយចំនួន អាចបណ្តាលឱ្យរលូតកូន ហើយអាចបង្កើនហានិភ័យនៃការរលូតកូនផងដែរ។ ម្តាយដែលមានជំងឺទឹកនោមផ្អែម ឬជំងឺនៃក្រពេញទីរ៉ូអ៊ីត គឺមានការកើនឡើងហានិភ័យនៃការរលូតកូនេះ។ ការឆ្លងមេរោគ ដែលរាលដាលទៅកាន់សុក រួមមានការឆ្លងមេរោគវីរុសជាដើម អាចបង្កើនហានិភ័យ នៃការរលូតកូនផងដែរ។
ជាទូទៅ កត្តាហានិភ័យ ចំពោះការរលូតកូនរួមមាន ៖
- ម្តាយមានអាយុច្រើន
- ជក់បារី (លើសពី ១០ ដើមក្នុងមួយថ្ងៃ)
- ផឹកស្រា ពីកម្រិតមធ្យមទៅច្រើន
- ប៉ះទង្គិចទៅលើស្បូន
- ការប៉ះពាល់ទៅនឹង កាំរស្មីវិទ្យុសកម្ម
- ធ្លាប់រលូតកូនពីមុន
- ម្តាយធាត់
- ភាពមិនធម្មតានៃស្បូន
- ប្រើថ្នាំញៀន
- ប្រើថ្នាំប្រឆាំងនឹងការរលាក ដែលមិនមែនជាស្តេរ៉អ៊ីត ជុំវិញពេលមានផ្ទៃពោះ។
ស្ត្រីដែលធ្លាប់រលូតកូនម្តង មានហានិភ័យនៃការរលូតកូនម្តងទៀត ២០ ភាគរយ ខណៈដែលស្ត្រីដែលធ្លាប់រលូតកូនលើសពី ៣ ដង មានហានិភ័យនៃការរលូតកូនលើសពី ៤៣ ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com