ជាតិ
EDCផ្អាក​ផ្គត់ផ្គង់​អគ្គិសនី៤ថ្ងៃ​តាម​ពេលវេលា និង​ទីតាំង​មួយចំនួន​នៅ​ភ្នំពេញ
01, Apr 2015 , 8:00 pm        
រូបភាព
 
អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន តាម​ពេលវេលា​និង​ទីកន្លែង​ផ្សេងគ្នា​រយៈពេល៤ថ្ងៃ ចាប់ពី​ថ្ងៃទី២ដល់​ថ្ងៃទី៥មេសា​ឆ្នាំ២០១៥។ ការផ្គត់ផ្គង់​អគ្គិសនី​នេះ​ត្រូវ​បានប្រកាស​នៅក្នុង​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​EDC។



សេចក្តី​ដំណឹង​ចុះ​ថ្ងៃទី៣១មីនា បាន​ឲ្យ​ដឹងថា​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ​គឺ​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​ជួលជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ​និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

បើតាម​សេចក្តីជូនដំណឹង ចាប់ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង៤រសៀល​ថ្ងៃទី២មេសា​អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត៣០៣ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ៥១ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន តំបន់​ភ្លើង​លេខ​ប.ត៣៦៨ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ផ្សារ​លិច២ក្នុង​សង្កាត់​ព្រែក​ព្នៅ​ភូមិ​សំរោង ក្នុង​សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក​ក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ។
«នៅ​ថ្ងៃទី៣ខែមេសា​ចាប់ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង៤រសៀល អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត១៥៧ស្ថិតនៅ​បណ្តោយ​ផ្លូវ​លេខ៥៩២ ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក។

តំបន់​ភ្លើង​លេខ​ប.ត៣៦៨ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ភូមិ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ដោយឡែក​នៅ​ថ្ងៃ​សៅរ៍​ទី៤ខែមេសា​ចាប់ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង៤រសៀល អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត៤០៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ១៧៣ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន។ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ល្វា​ភូមិ​ខ្វា ក្នុង​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទ្រា​ភូមិ​ឫស្សី​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ» ។នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ដដែល។

សេចក្តីជូនដំណឹង​បន្តថា​នៅ​ថ្ងៃអាទិត្យ​ទី៥មេសា​ចាប់ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង៤រសៀល អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត២១០ស្ថិតនៅតាម​បណ្តោយ​ផ្លូវ២៦១ក្នុង​សង្កាត់​អូរឫស្សី ខណ្ឌ៧មករា​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ល្វា ភូមិ​ខ្វា ក្នុង​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទ្រា​ភូមិ​ឫស្សី​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ៕



© រក្សាសិទ្ធិដោយ thmeythmey.com