បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
សេដ្ឋវិទូ ហេង ឌីណា៖ «ខ្ញុំនឹងខំប្រឹងរហូតដល់ក្លាយជាតំណាង IMF ប្រចាំប្រទេសមួយ»
× ចង់បង្កើនចំណេះដឹងជំនាញសេដ្ឋកិច្ច ចង់ដឹងអំពីការគ្រប់គ្រង«អ្នកចេះដឹង»ក្នុងស្ថាប័នពិភពលោក និងចង់ក្លាយជាប្រធាន IMF ប្រចាំប្រទេសមួយ ទាំងនេះគឺមូលហេតុសំខាន់ៗ ដែលលោក ហេង ឌីណា បានសម្រេចចិត្តដាក់ពាក្យទៅធ្វើការនៅក្នុងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ ( IMF ) នៅក្នុងសហរដ្ឋអាមេរិក។
បច្ចុប្បន្នអាយុ៣៣ឆ្នាំ បណ្ឌិតសេដ្ឋកិច្ច ហេង ឌីណា បានបំពេញការងារនៅ IMF ក្នុងទីក្រុងវ៉ាស៊ីនតោនបានមួយឆ្នាំកន្លះហើយ ហើយលោកពិតជាទទួលបានពិសោធន៍ការងារតាមការរំពឹងទុកមែន។ អ្វីដែលលោកកោតស្ញប់ស្ញែងអំពីរបៀបធ្វើការនៅក្នុងស្ថាប័នអន្តរជាតិនោះ គឺការផ្តល់តម្លៃលើការងារជាក្រុម ការគោរពគ្នា និងការចែករំលែកចំណេះដឹងគ្នាដោយគ្មានលាក់លៀមនៅក្នុងក្រុមការងារ។ «គំនិតរបស់ពួកគេគឺថា បើមិត្តភក្តិរីកចម្រើន ខ្លួនគេក៏រីកចម្រើន ក្រុមការងារក៏រីកចម្រើន ហើយប្រទេសក៏រីកចម្រើន»។ នេះជាការបញ្ជាក់របស់លោក ហេង ឌីណា។
នៅក្នុងបទសម្ភាសន៍ជាមួយលោក លាង ដឺលុច នាយកប្រតិបត្តិរងនៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ លោកសេដ្ឋវិទូ ហេង ឌីណា បានរៀបរាប់ច្រើនអំពីរបៀបនៃការធ្វើការងារនៅក្នុងស្ថាប័នអន្តរជាតិ និងគោលបំណងរបស់លោកសម្រាប់ថ្ងៃអនាគត។
សូមលោកអ្នកស្តាប់បទសម្ភាសន៍ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com