ពីនេះ ពីនោះ
ពេល​ឃើញ​ហេតុផល​នេះហើយ​អ្នក​ពិតជា​ចង់​ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​ជាង​មុន​
24, Feb 2016 , 10:44 am        
រូបភាព
ដោយ: ថ្មីៗ
 
 ​ការ​ចំណាយពេល​ជប់លៀង​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ពិតជា​រឿង​មួយ​ធម្មតា​ទេ តែ​តើ​វា​នឹង​មានរឿង​អ្វី​កើត​ឡើងទៅ​នៅពេលដែល​អ្នក​បាន​ញ៉ាំ​គ្រឿង​ស្រវឹង​រួច ហើយ​ការ​ញ៉ាំ​នោះ​ក្លាយទៅជា​ទម្លាប់​ប្រចាំថ្ងៃ​? ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន​ដែល​វា​អាច​នឹង​កើតមាន​បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​។

 
​អសមត្ថភាព​ផ្លូវភេទ​
​គ្រឿង​ស្រវឹង​នឹង​ទៅ​រំខាន​លំហូរ​ឈាម​ទៅ​ប្រដាប់ភេទ ហើយក៏​ទប់ស្កាត់​ផ្នែក​ផ្សេងៗ​នៃ​ប្រព័ន្ធ​សរសៃប្រសាទ​កុំ​ឲ្យ​មាន​សម្រើប​ផ្លូវភេទ​ដែរ​។ 
 
បាត់​ការចងចាំ​
​អ្នកញៀន​នឹង​គ្រឿង​ស្រវឹង​ច្រើនតែ​បាត់បង់​ការចងចាំ​ជា​បណ្តោះអាសន្ន​។ ការសិក្សា​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន International Journal of Environmental Research and Public Health និយាយថា កា​រល​ណា​មាន​ជាតិពុល​ដោយសារ​គ្រឿង​ស្រវឹង​កាន់តែ​យូរ​វា​នឹងធ្វើ​ឲ្យ​បាត់បង់​ការចងចាំ​កាន់តែច្រើន​ដែរ​។ 
 
​ជំងឺ​បេះដូង​
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​មាន​ផល​ល្អ​ចំពោះ​បេះដូង ប៉ុន្តែ​ការ​ញ៉ាំ​ច្រើន​ជ្រុល​អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​ទៅវិញ​ទេ​។ គ្រឿ​ស្រវឹង​ត្រូវបាន​គេ​ដឹងថា​មាន​ឥទ្ធិពល​ទៅលើ​សម្ពាធ​ឈាម ដែល​នាំ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។ ជាមួយគ្នានេះដែរ គ្រឿង​ស្រវឹង​នឹងធ្វើ​ឲ្យ​សាច់ដុំ​បេះដូង​ខ្សោយ ដូច្នេះ​បេះដូង​កាន់តែ​ពិបាក​ច្របាច់​ឈាម​។ 
 
​មហារីក​
​រាងកាយ​នឹង​ប្រែក្លាយ​គ្រឿង​ស្រវឹង​ដែល​ញ៉ាំ​ច្រើន​នោះ​ទៅជា​ភ្នាក់ងារ​បង្ក​មហារីក​ដែល​ហៅថា Acetaldehyde​។ គ្រឿង​ស្រវឹង​មាន​ទំនាក់ទំនង​គ្នា​នឹង​មហារីក​ខុសៗ​គ្នា​ជាច្រើន​ដូចជា មហារីក​ថ្លើម មហារីក​មាត់ មហារីក​បំពង់ក មហារីក​បំពង់​សម្លេង មហារីក​ពោះវៀនធំ ចុង​ពោះវៀនធំ និង​មហារីក​សុដន់​ធំ​។ 
 
​គ្រោះថ្នាក់​ចរាចរណ៍​
​កាលណា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​កាន់តែច្រើន​ក្នុងពេល​តែមួយ វា​នឹង​អាច​យក​ជីវិត​អ្នក​បាន​។ ការបើកបរ​ទាំង​ខ្លួន​ស្រវឹង​នឹងធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ច​រា​ចារ​ណ៍ ព្រោះតែ​បាត់បង់​អារម្មណ៍​ក្នុងការ​គ្រប់គ្រង​យាន្ត​ជំនិះ​។ 
 
​ល្មើសច្បាប់​
​យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ពាក្យស្លោក​និយាយថា បើ​ស្រវឹង​កុំ​បើកបរ ឬ​បើកបរ​ដោយ​ការទទួលខុសត្រូវ​។ ដូច្នេះ​បើសិនជា​អ្នកបើកបរ​ទាំង​ខ្លួន​ស្រវឹង នោះ​វា​មិនមែន​ត្រឹមតែ​ជា​ការមិន​ទទួលខុសត្រូវ​ទេ តែ​ក៏​ខុសច្បាប់​ផងដែរ​។ ហើយ​អ្នកនឹង​ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់​យ៉ាងធ្ងន់ធ្ងរ​ទៀតផង​។ 
 
​បង្ក​ហិង្សា​
​គ្រឿង​ស្រវឹង​វា​នឹងធ្វើ​ឲ្យ​អ្នកមាន​ហេតុផល​ច្រើន ដូច្នេះ​វា​អាច​នឹង​ក្លាយទៅជា​ទម្លាប់​មួយ​ឈ្លោះប្រកែក​គ្នា​ដោយសារតែ​ហេតុផល​មិនអាច​ទទួលយកបាន និង​បង្ក​ហិង្សា​ទៀតផង​។ 
 
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​អាច​ក្លាយទៅជា​អំពើហិង្សា​ក្នុង​គ្រួសារ​ផងដែរ​។ 
​ស្លាប់​
​ចំណុច​មួយ​នេះ​ចង់​សំដៅ​ទៅលើ​ហេតុផល​ពីមុនៗ​ទាំងអស់ ព្រោះ​វា​អាច​នឹងធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ស្លាប់​បាន​។ អ្នក​អាច​នឹង​ស្លាប់​ដោយសារតែ​មហារីក ជំងឺ​បេះដូង ឬ​បាត់បង់​ម្ចាស់ការ​ក្នុងពេល​បើក​យាន្ត​ជំនិះ​។ 
 
  ​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com