កីឡាជាតិ
ជាតិ
ស្វាយរៀង​ស្វាគមន៍ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ខណៈ​អាស៊ី​អឺរ៉ុប ប៉ះ ស៊ីម៉ាក់​យូ​ណាយ​ធី​ត​
28, Feb 2016 , 9:44 am        
រូបភាព
ដោយ:
 
​ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០១៦ ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​២០១៦ ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង បើកទ្វារ​កីឡដ្ឋាន​ស្វាយរៀង​ស្វាគមន៍​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ខណៈ​ក្រុម​អាស៊ី​អឺរ៉ុប  ជួប​ជាមួយ​ក្រុម​ស៊ីម៉ាក់​យូ​ណាយ​ធី​ត នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៩ ខែកុម្ភៈ​នេះ​។  

 
​ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០១៦ ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​២០១៦ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​បើកទ្វារ​កីឡដ្ឋាន​ស្វាយរៀង បន្ទាប់ពី​បំបាក់​ក្រុម​ស៊ីម៉ាក់​យូ​ណាយ​ធី​ត ៦-២ កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ នៅលើ​ទឹកដី​របស់ខ្លួន ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ខណៈ​ក្រុម​អាស៊ី​អឺរ៉ុប​បន្ទាប់ពី​ចាញ់​ក្រុម​បឹងកេត​អង្គរ ៣-២ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ស៊ីម៉ាក់​យូ​ណាយ​ធី​ត ដើម្បី​ស្តារ​មុខមាត់ នា​ពហុ​កីឡដ្ឋាន​ជាតិ ថ្ងៃទី​២៩ ខែកុម្ភៈ វេលា​ម៉ោង​៦​ល្ងាច​នេះ​។ 
 
​សម្រាប់​លទ្ធផល​ប្រកួត​កាលពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ក្រុម​បឹងកេត​បាន​បំបាក់​វេ​ស្ទើ​ន​ភ្នំពេញ ៦-០ បន្ទាប់ពី​ក្រសួងការពារជាតិ​យកឈ្នះ​ណាហ្គា​វើ​ល ១-០  ហើយ​ភ្នំពេញ​ក្រោ​ន បាន​ត្រឹម​ស្មើ​ជាមួយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្នុង​លទ្ធផល​សូន្យ​ស្មើ​ប៉ុណ្ណោះ ៕

Tag:
 កីឡាបាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com