ពីនេះ ពីនោះ
ស្លឹក​ឈើអែម​ជា​ថ្នាំ​ឃាត់ឈាម​
28, Feb 2016 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​សណ្ឋាន​រុក្ខជាតិ​៖ ដើម ឈើអែម នេះ​មានឈ្មោះ​ជាច្រើន​ដែល​ប្រជាជន​បាន​ហៅ​ឈ្មោះ​។ នៅ​កន្លែង​មួយចំនួន​គេ​ហៅ​ឈើ​នេះ​ថា​ជា​វល្លិ​អែម​, កន្លែង​ខ្លះ​ក្រា​យស​, កន្លែង​ខ្លះ​ទ្រនំ​អា​អូត​, និង​កន្លែង​ខ្លះទៀត​ហៅថា​សំបូរ​កក់ ដែល​ប្រជាជន​បានដាក់​ឲ្យ និង​ហៅ​ទៅតាម​តំបន់​ដែល​ពួកគេ​រស់នៅ​។ រុក្ខជាតិ​នេះ គឺជា​ប្រភេទ​ចុ​ល្ល​ព្រឹក្ស​ម្យ៉ាង ដែល​ដុះ​វា​រលើ​ដើមឈើ​ដទៃ ឬ​ជា​ចុ​ល្ល​ព្រឹក្ស​ធម្មតា ដុះ​ក្នុង​ព្រៃធំ​ជិត​មាត់ទឹក​នៃ​តំបន់​អាស៊ី​ផ្នែក​អាគ្នេយ៍​។


 
​អត្ថប្រយោជន៍​រុក្ខជាតិ​នេះ​៖ រុក្ខជាតិ​នេះ បានផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដូចជា សំបក របស់​វា​មាន​ជាតិ​ផ្អែម​សម្រាប់ធ្វើ​ម្ហូប ដូចជា​ស្ងោរ​ត្រចៀកជ្រូក​ជាដើម​។ ក្នុងផ្ទះ​អ្នកជំនួញ គេ​យក​សំបក​ផ្សំ​តា​ប៉ែ ក្នុង​ពិធី​បិទស្រា​។ គ្រូថ្នាំ​យក​សំបក​ធ្វើ Sirop ព្យាបាល​ជំងឺ​ទងសួត និង​ក្អក​។ ស្លឹក​ទំពារ ឬ​បុក​ឲ្យ​ម៉ត់ អាច​បិទ​កន្លែង​មុត​ដៃជើង​កុំ​ឲ្យ​ចេញឈាម​ច្រើន​។ មិនតែប៉ុណ្ណោះ រុក្ខជាតិ​នេះ គឺជា​ប្រភេទ​ឈើ​កម្រិត​ទី​៣ សំខាន់​ណាស់ សម្រាប់​សង់ផ្ទះ​។​
 
[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]

Tag:
 រុក្ខជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com