ពីនេះ ពីនោះ
តើ​ពាក្យ «​និង​, នឹង​, ហ្នឹង​» មានន័យ​ខុសគ្នា​យ៉ាងដូចម្តេច​?
28, Feb 2016 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទី​១. ពាក្យ «​និង​» មានន័យថា សម្រាប់​និយាយ​ត​ពាក្យ ឬត​ឃ្លា​របះ​ពីមួយ​ទៅមួយ ដែលមាន​ដំណើរ​សេចក្តី​ថា ទាំង​, ព្រមទាំង​, ផង​, នេះ​។ ឧទាហរណ៍​៖ អ្នក​និង​ខ្ញុំ​, គោ​និង​ក្របី​, សុខ​និង​ទុក្ខ​, យក​ចាន​និង​ផ្តិល​មក​ផង​។ ល​។


 
​ទី​២. ពាក្យ «​នឹង​» មានន័យថា សម្រាប់​និយាយ​នាំមុខ​កិរិយាសព្ទ​ប្រាប់​អនាគតកាល​ទៅខាង​មុខ​ថា មុខជា​, ប្រាកដជា​, គង់តែ​។ ឧទាហរណ៍​៖ ស្អែក​នឹង​ទៅផ្ទះ​អ្នក​, យើង​គង់តែ​នឹង​បាន​ជួបគ្នា​ទៀត​ក្នុង​ថ្ងៃ​ណាមួយ​ពុំខាន​។ ប្រើ​ក្នុងន័យ​មួយទៀត​មានន័យថា ស្ងៀម​, មិន​កម្រើក​, មិន​ប្រែប្រួល​, មិន​ឡើង​មិន​ចុះ​។ ឧទាហរណ៍​៖ អង្គុយ​នឹងថ្កល់ និង​ទឹកនឹង គឺ​ទឹក​ដែល​មិន​ឡើង​មិន​ស្រក ឬ​មិន​ហូរ​។ ល​។​
 
​ទី​៣. «​ហ្នឹង​» មានន័យថា ហ្នឹងហើយ​, ហ្នឹងឯង​, ដំណើរ​ហ្នឹង​។ ពាក្យ​នេះ​ប្រើ​សម្រាប់តែ​និយាយ​ប៉ុណ្ណោះ មិនមែន​ប្រើ​សម្រាប់​សរសេរ​ឡើយ​។ 
 
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com