ជាតិ
សុវត្តិភាព ចរាចរណ៍
អត្រា​គ្រោះថ្នាក់​ម៉ូតូ​កាន់តែច្រើន សម្តេច ស ខេង ព្រួយបារម្ភ ហើយ​ចង់​រឹតបន្តឹង​ឡើងវិញ​
17, May 2016 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេង បាន​ចាត់​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ បន្ត​ជា​បញ្ហា​ចោទ​រាំងស្ទះ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​គោលនយោបាយ​រដ្ឋាភិបាល​នៅឡើយ បើទោះបីជា​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ ២០១៦ ថយចុះ​៥​ភាគរយ​ក្តី ធៀប​នឹង​ឆ្នាំ ២០១៥ ។ 



​សម្តេច​លើកឡើង​ក្នុងឱកាស​ខួប​លើក​ទី​៧១ ថ្ងៃ​បង្កើត​កងកម្លាំង​នគរបាលជាតិ ថ្ងៃទី​១៦ ឧសភា​នេះ​ថា ចាប់ពី​ពេល​សមត្ថកិច្ច​រឹង​បន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក តាំងពី​ខែមករា ឆ្នាំ​២០១៦ រហូតមក​នោះ អត្រា​គ្រោះថ្នាក់​ច​រា​រណ៍​ត្រូវបាន​កាត់បន្ថយ​ហើយ អ្នកបញ្ជា​យានយន្ត​ចូលរួម គោរព​ច្បាប់​ច្រើនជាង​មុន​។

​តែ​យ៉ាងណា សម្តេច​បន្ត​ខ្វល់​ខា្វ​យ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ចំពោះ​អ្នកបើកបរ​ម៉ូតូ ដោយ សម្តេច លើកឡើង​តាម​ទិន្នន័យ​ចរាចរណ៍​ថា អ្នកបើកបរ​ម៉ូតូ​បាត់បង់​ជីវិត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន ការកើនឡើង បើ​ធៀប​នឹង​អ្នកបើករថយន្ត​។ ក្នុងន័យនេះ សម្តេច​ថ្លែងថា តើ​អ្នកបើកបរ​ម៉ូតូ​គួរ​រៀន​បើកបរ​ឡើងវិញ​ឬទេ​?  ជាងនេះទៀត សម្តេច​បាន​បន្ត​ជំរុញ​នគរបាល​ចរាច​រណ៍​បន្ត​រឹង​បន្តឹង ការងារ​ចរាចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ចរាចរណ៍​សាធារណៈ និង​ការបន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា​។​

​សំឡេង​សម្តេច ស ខេង​៖





Tag:
 ស ខេង​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com