ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ផ្តាំ​ទៅ​ឯកឧត្តម កឹម សុខា ថា ជាប់គុក​គ្មាន​ថ្ងៃ​ចេញ​ទេ!
29, Jun 2016 , 10:35 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ នឹង​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ចោទថា សម្តេច​កំពុង​ភ័យខ្លាច​ចាញ់ឆ្នោត នាពេលខាងមុខ​។ ក្នុង​ពិធី​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ការបង្កើត​ស្ថាប័នគយ និង​រដ្ឋាករ​កម្ពុជា​នៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានចាត់ទុក​ប្រសាសន៍​ឯកឧត្តម កឹម សុខា ថា ជាស​ម្តី​ព្រហើន ហើយ​សម្តេច​មិន​ខ្លាច​ចាញ់ឆ្នោត​ដូច​អ្វីដែល​ឯកឧត្តម កឹម សុខា បាន​និយាយ​នោះឡើយ ។​



​ប្រតិកម្ម​របស់​សម្តេច ហ៊ុន សែន បែបនេះ ធ្វើឡើង​ក្រោយពី​ឯកឧត្តម កឹម សុខា ប្រាប់​សារព័ត៌មាន Reuters ថា សម្តេច​កំពុង​ភ័យខ្លាច​ចាញ់ឆ្នោត ទើប​ធ្វើទុក្ខបុកម្នេញ​មកលើ​ថ្នាក់ដឹកនាំ និង​សកម្មជន​បក្សប្រឆាំង​។ សម្តេច​បាន​ដៀមដាម​ឯកឧត្តម កឹម សុខា ថា ជា​បុគ្គល​កំពុង​ភ័យខ្លាច​ការចាប់ខ្លួន ដោយ​ឃុំ​ខ្លួនឯង​ក្នុង​ទីស្នាក់ការ​គណបក្ស ហើយ​សម្តេច​ប្រាប់​ឲ្យ​ឯកឧត្តម កឹម សុខា ចេញពី​ទីស្នាក់ការ​បក្ស​មក​។ លើសពីនេះ សម្តេច​បាន​ផ្តាំ​ឯកឧត្តម កឹម សុខា វិញ​យ៉ាង​ដូច្នេះ​ថា​៖«​លោក​ឯង​ជាប់គុក គ្មាន​ថ្ងៃ​ចេញរួច​ទេ​។ កុំ​ព្រហើន​»​។ សម្តេច ក៏​ឆ្លៀត​បន្ថែមថា ប្រសិនបើ​សមត្ថកិច្ច​ប្រើ​កម្លាំង​ចាប់ខ្លួន ឯកឧត្តម កឹម សុខា គ្មាន​អ្នកណា​រារាំង​បានឡើយ តែ​សមត្ថកិច្ច​ពុំទាន់​ដល់​ម៉ោង​ចាប់ខ្លួន ដោយ​ចាំ​បញ្ជា​ពី​តុលាការ​៕

សូម​ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន ខាងក្រោម​៖


Tag:
 ហ៊ុន សែន​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com