អត្ថបទពាណិជ្ជកម្ម
​ម៉ាស៊ីនត្រជាក់ Samsung The Triangle ទទួល​ការពេញនិយម​បំផុត​នៅលើ​ទីផ្សារ​កម្ពុជា​
29, Jun 2016 , 12:29 pm        
រូបភាព
​ដោយសារតែ​បច្ចេកវិទ្យា​ក្នុងប្រទេស​កម្ពុជា​មា​នភា​ព​ទំនើប​ជឿនលឿន​ជាង​មុន តម្រូវការ​ក្នុងការ​រស់នៅ របស់​មនុស្ស​ម្នាក់ៗ​ក៏មាន​ភាព​ខ្ពស់ជាង​មុន​ផង​ដែល​។ ក្រុមហ៊ុន​សាម​សុង​( Samsung ) បាន​នាំយក​ម៉ាស៊ីនត្រជាក់​ថ្មី​ម៉ូ​ឌែ​ល Samsung The Triangle ដែល​បំពាក់​នូវ​ការ​រចនា​រាង​ត្រីកោណ​ដែលមាន​លក្ខណៈ​ប្លែក និង​អស្ចារ្យ​ផ្សេង​ពី​គេ ហើយ​ព្រមទាំង​មាន​លក្ខណៈពិសេស​ជាច្រើន​ដែល​អាចជួយ​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​នូវ​បទពិសោធន៍​នៃ ខ្យល់​ត្រជាក់​ដ៏​ល្អប្រសើរ​។

​ជាមួយនិង​បច្ចេកវិទ្យា Digital Inverter ម៉ាស៊ីនត្រជាក់ Samsung The Triangle គឺជា​ម៉ាស៊ីនត្រជាក់​ដែល​ល្អ​បំផុត ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាច​កាត់បន្ថយ​លើ​ការចំណាយ​ថាមពល​រហូតដល់ ៦៨​ភាគរយ ដែល​ជួយ​សន្សំសំចៃ​ខ្ពស់​លើ​ការចំណាយ​ថ្លៃ​ភ្លើង​។ វា​ថែមទាំង​មាន​ភាព​ស្ងាត់ មិនមាន​សម្លេង​រំខាន និង​ផ្តល់​គម្លាត​តិច​បំផុត​នៃ​ការឡើង​ចុះ​សីតុណ្ហភាព​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់ និង​មាន​ភាព​បរិសុទ្ធ​។​

Single User មាន​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​រស់នៅ​ម្នាក់ឯង​ដោយ​អាចជួយ​សន្សំសំចៃ ដល់​ទៅ ២៦ ភាគរយ លើ​ការប្រើប្រាស់​ថាមពល​។ មិនតែប៉ុណ្ណោះ វា​ថែមទាំង​ភ្ជាប់​នូវ​ប្រព័ន្ធ​កម្ចាត់​មេរោគ និង​បន្សុទ្ធ​ខ្យល់ Virus Doctor ដោយយោង​ទៅលើ​ឧបករណ៍ S-Plasma Ion ដែល​អាចជួយ​កាត់បន្ថយ​មេរោគ​រហូត ដល់​ទៅ ៩៩​ភាគរយ ។ 

​ចំណែកឯ​មុខងារ​រប​ស់ Good Sleep វិញ អ្នកប្រើប្រាស់​អាច​ប្រាក​ដ៏​ក្នុង​ចិត្តបាន​ថា​សីតុណ្ហភាព​របស់​ម៉ាស៊ីន ត្រជាក់​មាន​ផាសុកភាព​ជួយ​ឲ្យ​គេង​លក់​ស្រួល​។ វា​ថែមទាំង​អាចជួយ​ឲ្យ​ខ្យល់​មាន​ល្បឿន​លឿន​ដោយ ប្រើ​មុខងារ Fast Cooling ដូច្នេះ​អ្នកប្រើប្រាស់​និង​មិន​ត្រជាក់​ខ្លាំងពេក ហើយ​មិនចាំបាច់​បិទ ឬ​បើក ម៉ាស៊ីនត្រជាក់​ដូច​មុន​ទៀត​នោះឡើយ​។ បច្ចេកវិទ្យា Silence មិន​ធ្វើ​ឲ្យ​មាន​សម្លេង​រំខាន​អ្នកប្រើប្រាស់ អាច​ផ្តោតលើ​ការងារ​របស់​ពួកគាត់ ទោះបីជា​នៅផ្ទះ ឬ​ការិយាល័យ​ក៏ដោយ​។​



​លោកស្រី និ​ត ស៊ី​ណាត ម្ចាស់​ហាង​លក់​ម៉ាស៊ីនត្រជាក់​ដ៏​ធំ​មួយ​ឈ្មោះ A Green តាមផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទីក្រុង​ភ្នំពេញ បានឱ្យដឹងថា បើ​ប្រៀបធៀប​ម៉ាស៊ីនត្រជាក់​របស់​សាម​សុង​ជាមួយនិង​ម៉ាស៊ីនត្រជាក់​ដ៏ទៃទៀត ខ្ញុំ​សង្កេត ឃើញថា Samsung The Triangle មាន​ភាព​ពេញនិយម​ក្នុងប្រទេស​កម្ពុជា ព្រោះ​វា​មានគុណ​ភាពល្អ សន្សំសំចៃ​ភ្លើង ព្រមទាំង​មានតម្លៃ​សមរម្យ​។​»

​លោក សាន ប៊ុន​ថា​ន ដែលជា​អ្នកជំនាញ​ខាង​ម៉ាស៊ីនត្រជាក់​មួយរូប​បាន​ឲ្យ​ដឹងថា​៖ «​អ្វីដែល​ធ្វើ ឲ្យ​ម៉ាស៊ីន Samsung The Triangle មាន​ភាពលេច​ធ្លោ​គឺ​លក្ខណៈពិសេស​ទាំង​៥​យ៉ាង​របស់​វា​ដែលមាន ដូចជា​៖ Virus Doctor, Digital Inverter, Single User, Good Sleep, និង Silence ជាដើម​។​» ​ដោយសារតែ​ការ​អាកាសធាតុ​ក្នុងប្រទេស​កម្ពុជា​មានកា​រ​ប្រែប្រួល ដែល​ពេលខ្លះ​ក្តៅ ពេលខ្លះ​ភ្លៀង​ធ្លា​ក់មក​​ភ្លាមៗ ដូច្នេះហើយ​វា​ជាការ​ចាំបាច់​មួយ​ដែល​មនុស្ស​ម្នាក់ៗ​គួរតែ​ប្រើ Samsung The Triangle ដើម្បី​ទទួលបាន​នូវ​ខ្យល់​ត្រជាក់​ត្រជាក់​ល្អ ហើយ​មាន​មាន​ផាសុកភាព​។​

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​មាន​បុគ្គលិក​ចំនួន ៣១៩ ០០០ នាក់ នៅ​ទូទាំង ៨៤ ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន ១៩៦ ពាន់​លាន​ដុល្លារ​អាមេរិក​។

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ ​news.samsung.com​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com