បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ទេសចរ​បរទេស​នឹង​មាន App បង្ហាញ​តំបន់​ទេសចរណ៍​ខ្មែរ​ប្រើប្រាស់​នៅពេល​ឆាប់ៗ​ខាងមុខ​
29, Jun 2016 , 12:43 pm        
រូបភាព
 
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​បរទេស​ដែល​មកដល់​កម្ពុជា ហើយ​មាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់ នឹង​អាច​ទាញយក App ដែល​បង្ហាញ​តំបន់​ទេសចរណ៍​នានា​នៅក្នុង​ប្រទេស​កម្ពុជា​មក​ប្រើប្រាស់​បាន​ដោយ​ងាយ​។



ផលិតផល​ទេសចរណ៍​ថ្មី​នេះ ផ្តួចផ្តើម​ដោយ​ក្រសួងទេសចរណ៍ ហើយនឹង​ត្រូវដាក់​ឲ្យ​ដំណើរការ​នាពេល​ឆាប់ៗ​ខាងមុខនេះ​ជា​ពីរ​ភាសា គឺ​ភាសា​អង់គ្លេស និង​ភាសា​ចិន​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ប្រាប់ថា Digital App នឹង​ជួយ​សម្រួល​ឲ្យ​ទេសចរណ៍​បរទេស​អាច​ធ្វើដំណើរ​កម្សាន្ត​បាន​ដោយ​ខ្លួនឯង​ដោយ​គ្រាន់​តែមាន​ស្មា​ត​ហ្វូ​ន​មួយ​ប៉ុណ្ណោះ​។ 
 
​មូលហេតុ​ដែលមាន​ភាសា​ចិន ត្រូវបាន​លោក​រដ្ឋមន្ត្រី​ពន្យល់ថា ចិន គឺជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​របស់​ពិភពលោក​។ ទេសចរ​ជនជាតិ​ចិន​ប្រមាណ​ជា​១៣​លាន​នាក់មក​ទស្សនា​តំបន់​អាស៊ាន​ជា​រៀងរាល់ឆ្នាំ ក្នុងនោះ ប្រទេស​ថៃ​ទាញ​បាន​ជិត​៥​លាន​នាក់ ម៉ាឡេស៊ី​ជាង​៣​លាន​នាក់ រី​កម្ពុជា​ទ​ទួ​លា​បាន​ភ្ញៀវ​ចិន​តែ​៧០​ម៉ឺន​នាក់​។ ទិសដៅ​របស់​ក្រសួងទេសចរណ៍ គឺ​ត្រូវ​ចាប់យក​ទេសចរ​ជនជាតិ​ចិន​ឲ្យ​បាន​ជិត​១​លាន​នាក់​នៅ​ឆ្នាំ​២០១៦​នេះ ហើយ​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​ខាងមុខ​។ 
 
​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ខ្លី​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដូចតទៅ​៖ 








Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com