កីឡាអន្តរជាតិ
អន្តរជាតិ
PSG តែងតាំង​អតីត​គ្រូ Sevilla ជំនួស​តំណែង Blanc
29, Jun 2016 , 1:03 pm        
រូបភាព
 
 
Paris St-Germain បានតែងតាំង​អតីត​គ្រូបង្វឹក​ក្រុម Sevilla លោក Emery Unai ដើម្បី​ជំនួស​តំណែង​គ្រូវ​បង្វឹក​ចាស់ Laurent Blanc ដែល​ត្រូវបាន​ក្លិប​ប្រកាស​បញ្ចប់​តំណែង​កាលពី​ថ្ងៃ​ចន្ទ​កន្លងមក​។​

 
​គ្រូវ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៤៤​ឆ្នាំនេះ​បាន​ជួយ​ឲ្យ Sevilla ឈ្នះ​ពាន Europa League ៣​រដូវ​កាល​ជាប់​គ្នា​គឺ​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​កាលពី​ឆ្នាំ​២០១៣​មក​។ ហើយ​ការចូល​មកកាន់​តំណែង​នៅ PSG អតីត​គ្រូបង្វឹក Valencia នេះ​បាន​ចុះកិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ផងដែរ​។ 
 
 Emery បាន​និយាយថា​៖«​វា​ជា​មោទនភាព​ណាស់​ដែល​ខ្ញុំ​បានទទួល​តំណែង​ជា​គ្រូបង្វឹក​នៅ PSG នេះ​។ នេះ​ជា​ក្លិប​មួយ​ដ៏​ធំ​នៅ​អឺរ៉ុប ហើយ​ខ្ញុំ​សប្បាយចិត្ត​និង​មាន​កិ​តិ​យស​ណាស់ ដែល​អាចជួយ​ឲ្យ​ក្លិប​នេះ​សម្រេច​នូវ​គោលដៅ​របស់ខ្លួន​»៕
 
 
 

Tag:
 Paris St-Germain
 
© រក្សាសិទ្ធិដោយ thmeythmey.com