ជាតិ
អត្ថបទពាណិជ្ជកម្ម
ខុន​ដូរ The View បរិច្ចាគ​ថវិការ​ផ្ទាល់ខ្លួន​មួយចំណែក​ជួយ​ដល់​មន្ទី​ពេទ្យ​គ​ន្ធា​បុប្ផា​
29, Jun 2016 , 4:02 pm        
រូបភាព
ដោយ: ថ្មីៗ
The View ជា​គម្រោង​ខុន​ដូរ​កម្ពស់​៣២​ជាន់​ស្ថិតនៅក្នុង​តំបន់​បឹង​កេងកង​១ បាន​បែងចែក​ថវិការ​ផ្ទាល់ខ្លួន​មួយចំណែក បរិច្ចាគ​ទៅដល់​មន្ទី​ពេទ្យ​គ​ន្ធា​បុប្ផា​។​ពិធី​នេះ ដើម្បី​ចូលរួម​ជួយ​ដល់​ក្រុមគ្រួសារ​កុមារ​ដែល​ពុំមាន​លទ្ធភាព​បង់ថ្លៃ​ព្យាបាល​ក្នុងប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ ខែមិថុនា​នេះ នៅ​ផ្សារ​ទំនើប​អ៉ី​អន​ម៉​ល​។

​លោក Joe Su នាយក​គ្រប់គ្រង​នៃ​គម្រោង The View បាន​ឲ្យ​ដឹងថា ការបរិច្ចាគ​ថវិកា​មួយចំណែក​របស់​ក្រុមហ៊ុន ទៅកាន់​មន្ទី​ពេទ្យ​គន្ធបុប្ផា​នាពេលនេះ គឺ​ដោយសារ​ក្រុមហ៊ុន​ចង់​ចូលរួម​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ជាពិសេស​គឺ​ក្រុមគ្រួសារ​កុមារ​តូចៗ​ដែល​ជួប​ការលំបាក​តែម្តង​។ ការបរិច្ចាគ​ថវិកា​ជាង ១​ម៉ឺន​ដុល្លារ​របស់​គម្រោង The View នាពេលនេះ គឺជា​សកម្មភាព​សប្បុរ​ស​ធម៌​ទី​១​ហើយ ដែល​ក្រុមហ៊ុន​បានធ្វើ​ឡើង ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​សង្គម​កម្ពុជា ហើយ​លោក​បន្តថា The View នឹង​នៅតែ​បន្តធ្វើ​សកម្មភាព​បែបនេះ​បន្តទៀត​នៅពេល​ខាងមុខ​។​គាត់​នឹង​បន្ត​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​ជួប​ការលំបាក និង​ពុំមាន​លទ្ធភាព​ចំណាយ​លើ​ការព្យាបាល​ជាដើម​។

​លោក​បន្ថែមថា បើ​និយាយ​ពី​សកម្មភាព​សប្បុរសធម៌​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​របស់លោក​នៅ​កោះ​តៃវ៉ាន់​តែងតែ​ចូលរួមចំណែក​បរិច្ចាគ​ថិ​វិកា​ផ្ទាល់​របស់​ក្រុមហ៊ុន​ទៅកាន់​ស្ថាប័ន និង​ពលរដ្ឋ​ដែល​ជួប​ការលំបាក​ផ្សេងៗ​ជាច្រើន​ផងដែរ​។ ហេតុនេះ ទើប​ក្រុមហ៊ុន​លោក នៅតែ​បន្តសកម្មភាព​សប្បុរស​ធម៌​នេះ នៅក្នុង​ប្រទេស​កម្ពុជា​។


© រក្សាសិទ្ធិដោយ thmeythmey.com