កីឡាជាតិ
ជាតិ
ព្រះខ័នរាជ​ស្វាយ​រៀងឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ក្រោយឈ្នះភ្នំពេញ​ក្រោន​ដោយ​បាល់ប៉េណាល់ទី ៣-២
29, Jun 2016 , 6:19 pm        
រូបភាព
អ្នកចាំទីព្រះខ័នរាជ អោម ឧត្តម រារាំង​ការស៊ុត​ពីរគ្រាប់ដំបូង​របស់ភ្នំពេញ​ក្រោន
អ្នកចាំទីព្រះខ័នរាជ អោម ឧត្តម រារាំង​ការស៊ុត​ពីរគ្រាប់ដំបូង​របស់ភ្នំពេញ​ក្រោន
ដោយ: ថ្មីៗ
ព្រះខ័នរាជ​ស្វាយ​រៀង បាន​ឈាន​ទៅ​ដល់វគ្គ​ផ្តាច់ព្រ័ត្រនៃពាន​រង្វាន់​សម្តេច ហ៊ុន សែន បន្ទាប់ពីពួក​គេបាន​ឈ្នះភ្នំពេញ​ក្រោន ៣-២ លើ​ការ​ទាត់បាល់ប៉េណាល់ទី​សម្រេចក្តី ក្រោយ​ការ​ប្រកួត​១២០​នាទី បញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ នាការប្រកួតនៅពហុកីឡដ្ឋាន​ជាតិ។



អ្នក​ចាំទី អោម ឧត្តម បាន​ក្លាយ​ជាកីឡាករ​ឆ្នើម​សម្រាប់​ការប្រកួត​ដោយ​រូបគេ​បាន​រារាំង​ការស៊ុតពីរគ្រាប់ដំបូង​របស់ភ្នំពេញក្រោន ដែល​ជាការទាត់របស់ កុក បូរីស និងអូន ច័ន្ទប៉ូលីន មុនពេល ប៊ិន ធារី ទាត់បាល់ហើរ​លើ​របាទី។ ក្នុងចំណោម​ការទាត់​៤គ្រាប់​របស់ព្រះខ័នរាជ អ្នកចាំទី កែវ សុខសីលា សង្គ្រោះ​បាន​តែមួយ​គ្រាប់ ដែល​ជាការទាត់​របស់ ហួយ ផល្លីន។

ព្រះខ័នរាជស្វាយរៀងឡើងទៅ​ចាំនៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈភ្នំពេញ​ក្រោនត្រៀម​ដណ្តើមយក​ចំណាត់​ថ្នាក់​លេខ៣៕

Tag:
 បាល់ទាត់
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com