ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី នឹង​ផ្ដល់​យុទ្ធសាស្ត្រ​នយោបាយ​ដល់​ថ្នាក់ដឹកនាំ​CNRP
29, Jun 2016 , 6:24 pm        
រូបភាព
ដោយ: ថ្មីៗ
ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​បក្ស​មួយចំនួន បាន​ជួបប្រជុំគ្នា នៅ​ក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន។ ក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​រាយការណ៍​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ប្រាប់​ឯកឧត្តម សម រង្ស៊ី។



បើតាម​លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ តំណាងរាស្ត្រ​និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម សម រង្ស៊ី នឹង​ជួបប្រជុំ​ពិភាក្សាគ្នា នៅ​ថ្ងៃស្អែក​បន្តទៀត ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​នយោបាយ ដោះស្រាយ​បញ្ហា​តានតឹង​នយោបាយ​បច្ចុប្បន្ននេះ។

ស្ដាប់សំឡេងលោក អ៊ូ ច័ន្ទឬទ្ធិ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមខ្សែទូរសព្ទដូចតទៅ៖



ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដែល​រួមមាន​លោក ប៉ុល ហំ​ម, លោក យឹម សុវណ្ណ, លោក អ៊ូ ច័ន្ទ​ឫទ្ធិ, លោក​អេង ឆៃអ៊ាង និង​លោកស្រី មូ សុខ​ហួរ​ផង បាន​ចាក​ចេញពី​កម្ពុជា នៅ​ថ្ងៃទី២៨ ខែមិថុនា ទៅ​ជួប​ឯកឧត្តម សម រង្ស៊ី នៅ​ទីនោះ។

ក្រោយពី​បញ្ចប់​ជំនួប​ជាមួយ​ឯកឧត្តម សម រង្ស៊ី ប្រតិភូ​ទាំងនោះ​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី៣០ ខែមិថុនា។ បន្ទាប់មក គណបក្សប្រឆាំង​មួយ​នេះ នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​តែម្តង នៅ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦៕




© រក្សាសិទ្ធិដោយ thmeythmey.com