ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​ចេញ​វិធានការ​ទប់ស្កាត់​ការឃោសនា​នយោបាយ​តាម​គ្រឹះស្ថាន​អប់រំ
29, Jun 2016 , 7:27 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ សកម្មភាព​រៀបចំ​វេទិការ ការ​ចែកចាយ​សម្ភារៈ សម្លៀកបំពាក់ ឬ​វត្ថុផ្សេងៗដែល បម្រើ​ឲ្យ​សកម្មភាព​នយោបាយ ឬ​ឃោសនា​នយោបាយ និង​មិន​អនុញ្ញាត​ឲ្យ​មាន​បន្ត​ទៀតឡើយ​នៅតាម​គ្រឹះស្ថាន​អប់រំ​ទាំង​រដ្ឋ​និង​ឯកជន។ នេះបើតាម​សេចក្ដីជូនដំណឹង​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះនៅ​ថ្ងៃទី២៩ មិថុនា​នេះ។
 

សេចក្ដីជូនដំណឹង​ដែលចុះហត្ថលេខា ដោយលោក ហង់ ជួនណារ៉ុន បានតម្រូវឲ្យសាកលវិទ្យាធិការ នាយក​វិទ្យាស្ថាន​ទាំង​រដ្ឋ​និង​ឯកជន និង​ប្រធាន​អង្គភាព​ក្រោម​ឱវាទ​របស់​ក្រសួង ព្រមទាំង​ប្រធាន​មន្ទី​អប់រំ ប្រធានការិយាល័យទាំងអស់ ត្រូវ​ទប់ស្កាត់​រាល់​សក​ម្ម​ភាព​ទាំងឡាយណា​ដែលមាន​ចេតនា​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​នៅតាម​គ្រឹះស្ថានសិក្សា​ទាំងនោះ។

ការចេញ​វិធាន​ហាមឃាត់​បែបនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដែល​ក្រសួង​អប់រំ​បាន​មើលឃើញថា គ្រឹ​ស្ថាននីមួយៗអាច​បន្ត នឹងមាន​ការរៀបចំ​វេទិការ ការ​ចែកចាយ​សម្ភា​រៈស​ម្លៀ​ក​បំពាក់ ឬ​វត្ថុផ្សេងៗទៀត ដែល​បម្រើ​ឲ្យ​សកម្មភាព​នយោបាយ ឬ​ឃោសនា​នយោបាយ ។ ក្រសួង​ចាត់ទុក​បញ្ហា​នេះ​គឺ​ផ្ទុយទៅនឹង​ច្បាប់​ស្ដី​ការអប់រំ  និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល ដែល​ថ្នាក់ដឹកនាំ​គ្រឹ​ស្ថាន​សិក្សា​ទាំងអស់​ត្រូវ ត្រូវ​ចាត់វិធានការ ផ្សព្វផ្សាយ និង​ពង្រឹង​ការអនុវត្ត​ខ្លឹមសារ​មាត្រា៣៤នៃ​ច្បាប់​ស្ដីពី​ការអប់រំ មាត្រា៣៧នៃ​ច្បាប់​ស្ដី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ឲ្យ​មាន​ប្រសិទ្ធភាព៕



Tag:
 ​ក្រសួង​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com