កីឡាជាតិ
ជាតិ
Hun Sen Cup៖ ក្រសួងការពារជាតិឡើងទៅជួបព្រះខ័នរាជស្វាយរៀងនៅវគ្គ​ផ្តាច់ព្រ័ត្រ
29, Jun 2016 , 9:49 pm        
រូបភាព
ដោយ: ថ្មីៗ
  ក្លិបកីឡាបាល់ទាត់​ក្រសួងការពារជាតិ បាន​ឈាន​ទៅ​កាន់វគ្គ​ផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ បន្ទាប់ពីពួក​គេ​បានយក​ឈ្នះស៊ីម៉ាក់យូណាយធីត ៣-០ នាល្ងាចថ្ងៃទី​២៩ ខែមិថុនា នេះ នៅ​ពហុកីឡដ្ឋាន​ជាតិ ដោយ ឈិន ឈឿន រកបាន​២គ្រាប់ និង កែ វណ្ណៈ សម្រេចបាន១គ្រាប់នៅ​ក្នុងតង់ទីពីរ។



ក្រសួងការពារជាតិ ដែល​ធ្លាប់ទទួលបានពានកាលពីឆ្នាំ​២០១០ ត្រូវ​ប៉ះព្រះខ័នរាជស្វាយរៀង ដែលជាម្ចាស់​ការពារ​តំណែង​ជើង​ឯក។ ព្រះខ័នរាជ បានយក​ឈ្នះភ្នំពេញក្រោន ដោយការទាត់បាល់ប៉េណាល់ ៣-២ បន្ទាប់ពីការប្រកួត១២០នាទី បញ្ចប់ក្នុងលទ្ធផល​ស្មើ ០-០។

ការប្រកួតវគ្គ​ផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅ​វេលាល្ងាចថ្ងៃសៅរ៍ ទី​២ ខែកក្កដា នៅពហុកីឡដ្ឋានជាតិ៕

Tag:
 Hun Sen Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com