ជាតិ
កម្ពុជា​ចុះឈ្មោះ​ល្បុកតោ​ចូល​បញ្ជី​បេ​តិ​ភណ្ឌ​អ​រូបិយ​របស់​យូណេស្កូ
07, May 2013 , 9:24 pm        
រូបភាព
ការ​សំដែង​បង្ហាញ​ក្បាច់​ល្បុកតោ​នា​ឱកាស​អង្គរ​សង្ក្រាន​នៅ​សៀមរាប​ពេល​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ រូបថត៖ ចំណារ
ការ​សំដែង​បង្ហាញ​ក្បាច់​ល្បុកតោ​នា​ឱកាស​អង្គរ​សង្ក្រាន​នៅ​សៀមរាប​ពេល​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ រូបថត៖ ចំណារ
គ្រូ​ និង​សិស្ស​ល្បុកតោ​
គ្រូ​ និង​សិស្ស​ល្បុកតោ​
កម្ពុជា​បាន​បញ្ជូន​សំណុំ​ឯកសារ​ចុះឈ្មោះ​ក្បាច់គុន​ល្បុកតោ​ទៅ​ស្ថាប័ន​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ហើយ ដើម្បី​ស្នើ​ចុះឈ្មោះ​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​នេះ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​អ​រូបិយ​របស់​មនុស្សជាតិ។ លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានបញ្ជាក់​ព័​ត៌​នេះ​ប្រាប់​គេហទំព័រថ្មីៗនៅ​ល្ងាច​ថ្ងៃទី៧ឧសភា​នេះ។ ថ្នាក់ដឹកនាំ​របស់​កីឡា​កម្ពុជា​រូបនេះ​បន្តថា កម្ពុជា​នៅ​រង់ចាំ​ការឆ្លើយតប​ពី​គណៈកម្មាធិការ​បេ​តិ​ភណ្ឌ​ដែល​នឹង​ប្រាប់​មក​កម្ពុជា​វិញ​អំពី​ការខ្វះខាត ឬ​ភាព​ពេញលេញ​នៃ​សំណុំ​ឯកសារ។



កម្ពុជា​បាន​បញ្ជូន​សំណើរ​សុំ​ចុះឈ្មោះ​ក្បាច់គុន​ល្បុកតោ​ខ្មែរ​ទៅ​អង្គការ​យូណេស្កូ​ហើយ​កាលពី​ក្នុង​ខែមេសា​កន្លងទៅ ដើម្បី​ចុះឈ្មោះ​ក្បាច់គុន​ខ្មែរ​ចំណាស់​ជាង២០០០ឆ្នាំនេះ​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​អ​រូបិយ​របស់​មនុស្សជាតិ។ ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជាក់​ដោយ​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។
លោក​វ៉ា​ត់ ចំរើន​បាន​បន្ត​អោយដឹងថា គណៈកម្មការ​ជំនាញរ​បស់​អង្គការ​យូណេស្កូ​នឹង​ឆ្លើយតប​ចំពោះ​សំណើរ​សុំ​ចុះឈ្មោះ​នេះ​ក្នុង​រយៈពេល៣ខែ។ គឺជា​ការឆ្លើយតប​អំពី​ភាព​ពេញលេញ ឬ​ការខ្វះខាត​សំណុំ​ឯកសារ​ឬ​យ៉ាងណា?

បើតាម​ការពន្យល់​រប​ស់អគ្គ​លេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រសិនបើ​ក្បាច់គុន​ល្បុកតោ​នឹងត្រូវ​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​របស់​ពិភពលោក​មែន នោះ​កម្ពុជា​នឹង​រឹតតែ​មានលទ្ធភាព​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​នេះ។

លោក​សាន គឹម​សៀន​ដែលជា​ប្រធាន​បណ្ឌិតសភា​ល្បុកតោ​កម្ពុជា ហើយ​ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា ជា​គ្រូ​តា​ក្រ​ម៉ា​មាស​បាន​ហ៊ាន​អះអាង​ទៀតថា ប្រសិនបើ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ទទួល​ចុះឈ្មោះ​ល្បុកតោ​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មែន​នោះ ល្បុកតោ​នឹងមាន​ជីវិត​អមតៈ​ទាំង​ក្នុងប្រទេស និង​នៅក្រៅ​ប្រទេស។ លោក​សាន គឹម​សៀន​ដែលជា​ប្រធានកិត្តិយស​សហព័ន្ធ​ល្បុកតោ​កម្ពុជា​ក៏បាន​ចូលរួម​ក្នុងការ​ចងក្រង​ឯកសារ​ដើម្បី​ផ្ញើ​ទៅ​អង្គការ​យូណេស្កូ​ដែរ។

ល្បុកតោ​បាន​លេច​រូបរាង​ឡើងវិញ​នៅក្នុង​ឆ្នាំ២០០១នៅ​កម្ពុជា​តាមរយៈ​ការផ្តួចផ្តើម​បង្កើត​សហព័ន្ធ​ល្បុកតោ។ បន្ទាប់មក​ក្លឹប​ហាត់គុន​ល្បុកតោ​ក៏ត្រូវ​បាន​បង្កើត​ឡើងជា​បន្តបន្ទាប់​នៅតាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ។ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​វ៉ា​ត់ ចំរើន​បាន​ថ្លែងអោយដឹងថា សព្វថ្ងៃនេះ​មាន​អ្នកចេះ និង​អ្នក​ហាត់គុន​ល្បុកតោ​នេះ​ប្រមាណ១៧០នាក់​នៅ​ទូទាំងប្រទេស។ ក្នុងចំណោម​នោះ​មាន​គ្រូធំ​ប្រមាណ២០នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com