ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
«​ថេរ​» «​ស្ថិរ​» និង «​ថិ​រ​» មានន័យ​ដូចគ្នា
12, Sep 2023 , 7:29 am        
រូបភាព
«​ថេរ​,​ស្ថិរ និង ថិ​រ​» ជា​ពាក្យ​ដែល​សរសេរ​ខុសគ្នា តែ​អត្ថន័យ​វិញ គឺ​ដូចគ្នា​។ នេះ​បើ​យោងតាម វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត​។​



«​ថេរ ស្ថិរ និង ថិ​រ​» មានន័យថា ឋិត​នៅបាន​យូរ​, មាំមួន​, ខ្ជាប់ខ្ជួន​, រឹងប៉ឹង​។ 
 
​វចនានុក្រម​សម្តេច ជួន ណាត បាន​បញ្ជាក់ថា ពាក្យ «​ថេរ​» សម្រាប់​ប្រើ​ជាមួយ​ពាក្យ «​ឋិត​» បានជា «​ឋិតថេរ​» មានន័យថា តាំងនៅ​មាំ យឺនយូរ​។ 
 
​សម្រាប់​ពាក្យ «​ស្ថិរ​» និង «​ថិ​រ​» ប្រើ​ពីមុខ​ពាក្យ​ដទៃ ដូចជា ស្ថិរកម្ម (​ការ​ឋិតថេរ​), ស្ថិរចិត្ត (​ចិត្ត​រឹងប៉ឹង​), ស្ថិរភាព (​ភាព​ឋិតថេរ​), ស្ថិរប្រាជ្ញា (​ប្រាជ្ញា​ខ្ជាប់​ខ្លួន​), ថិរភាព (​ភាព​ដែល​ឋិតថេរ​)៕ 

ត្រួតពិនិត្យដោយ៖ www.health.com.kh
 
 

Tag:
 ពន្យល់​ពាក្យ​
  ថេរ​
  ស្ថិរ​
  ថិ​រ
© រក្សាសិទ្ធិដោយ thmeythmey.com