ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
របរចម្លាក់ លោក ចាន់ ជួយឱ្យអ្នកភូមិសំណាក មិនចាំបាច់ធ្វើចំណាកស្រុក
17, Apr 2022 , 7:59 am        
រូបភាព
ដោយ៖ សុក ធីរ៉ា
 
កំពង់ធំ៖ លោក គង់ ចាន់ ជាម្ចាស់សិប្បកម្មចម្លាក់ថ្ម នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ រយៈពេលជាង ២០ឆ្នាំមកហើយ ដែល លោក គង់ ចាន់ ប្រកបរបរនេះ ។ ម្ចាស់សិប្បកម្មចម្លាក់ថ្ម រូបនេះបានអះអាងថា មុខរបរជាងចម្លាក់នេះ មិនត្រឹមតែជួយឱ្យគ្រួសារលោកមានជីវភាពសមរម្យទេ ថែមទាំងជួយផ្ដល់ការងារដល់ពលរដ្ឋក្នុងភូមិ មិនឱ្យចំណាកស្រុកផងដែរ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនា បទសម្ភាសរវាង លោក គង់ ចាន់ ម្ចាស់សិប្បកម្មចម្លាក់ថ្ម នៅខេត្តកំពង់ធំ ជាមួយលោក សុក ធីរ៉ា អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ២៥ ដូចតទៅ៖ 
 
 
សព្វថ្ងៃសិប្បកម្មរបស់លោកគង់ ចាន់ បានជួយឱ្យមនុស្សចំនួន១២នាក់ មានការងារ និងផ្ដល់ចំណេះផ្នែកចម្លាក់ផងដែរ។ លោក គង់ ចាន់ បានឱ្យដឹងថា ចំពោះប្រាក់ខែវិញ គឺលោកគិតជាចំនួនភាគរយនៃការធ្វើរូបចម្លាក់។ «មុខរបរនេះ បើយើងខំប្រឹងខ្លាំងបានយើងបានចំណូលច្រើន។ ដូចខ្ញុំ ជាម្ចាស់មិនសូវធ្វើ ទុកឱ្យតែកូនជាងធ្វើ អ៊ីចឹងក្នុងមួយចម្លាក់ខ្ញុំយកតែ៣០ភាគរយទេ»។ នេះជាការបញ្ជាក់របស់ លោក គង់ ចាន់។ 
 
ដ្បិតសព្វថ្ងៃរបរនេះ អាចជួយដល់ពលរដ្ឋជាច្រើននៅក្នុងភូមិសំណាក មិនចាំបាច់ធ្វើចំណាកស្រុក  ប៉ុន្តែក្នុងវិបត្តិកូវីដ លោក ចាន់ បានឱ្យដឹងថា ការបញ្ជាទិញមានការធ្លាក់ចុះ ដែលធ្វើឱ្យលោក មានក្ដីបារម្ភខ្លាចមិនអាចបន្តរបរនេះទៅមុខបានទៀត បើបញ្ហានេះនៅតែអូសបន្លាយ៕ 





Tag:
 អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com