ពីនេះ ពីនោះ
អាចសរសេរ «ចក្រវាល» ឬ «ចក្កវាឡ» ក៏បានដែរ
× «ចក្រវាល» ឬ «ចក្កវាឡ» គឺជាពាក្យដែលមានន័យដូចគ្នា ហើយត្រូវបានបញ្ជាក់ក្នុងវចនានុក្រមខ្មែរសម្តេច ព្រះសង្ឃរាជ ជួន ណាត។
«ចក្រវាល» អានថា ច័ក-ក្រៈ វ៉ាល រីឯ «ចក្កវាឡ» អានថា ច័ក-កៈវាល។ ពាក្យនេះ មានន័យថា លោកធាតុ គឺភ្នំជាកំពែងព័ទ្ធជុំវិញនៃពិភពលោកទាំងមូល។
ភាសាអង់គ្លេស គឺ Universe។ ពាក្យដែលយើងតែងឮកន្លងមក មានដូចជា បវរកញ្ញាចក្រវាល (Miss Universe) ជាដើម។ រីឯសំណេរ ចក្កវាល ឬ ចក្រវាឡ មិនមានក្នុងវចនានុក្រមឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com