ជាតិ
យុវជនសកម្ម សេវាល្អ
ហិង្សាក្នុងគ្រួសារនៅសង្កាត់កំពង់កណ្ដាលថយចុះ ព្រោះកិច្ចប្រឹងប្រែងបញ្ជ្រាបការយល់ដឹង ដល់ពលរដ្ឋ
×
ដោយ៖ អេល រ៉ហ្វីអាល់(យុវជនសង្កាត់កំពង់កណ្តាល)
កំពត៖ ករណីអំពើហិង្សាក្នុងគ្រួសារ នៅក្នុងសង្កាត់កំពង់កណ្ដាលក្រុងកំពត បានថយចុះច្រើន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក ទី វុទ្ធី ចៅសង្កាត់កំពង់កណ្ដាល បានពន្យល់ថា ការថយចុះនេះគឺដោយសារពលរដ្ឋក្នុងសហគមន៍ មានការយល់ដឹងច្រើនជាងមុន ពាក់ព័ន្ធនឹងបញ្ហានេះ។ បើតាមលោកចៅសង្កាត់កំពង់កណ្តាល កន្លងមកអាជ្ញាធរ តែងតែបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋក្នុងសង្កាត់ តាមរយៈការផ្សព្វផ្សាយ និងចុះណែនាំដោយផ្ទាល់ រាល់ពេលកើតមានករណីអំពើហិង្សាក្នុងគ្រួសារ និងក្នុងអំឡុងយុទ្ធនាការនានា។ ពលរដ្ឋក្នុងសង្កាត់កំពង់កណ្តាល បានសាទរចំពោះស្ថានភាពដ៏ប្រសើរនេះ និងបានស្នើឱ្យអាជ្ញាធរ បង្កើនការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គមបន្ថែម ដើម្បីសុវត្ថិភាពប្រជាជនក្នុងសង្កាត់។
សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមដូចតទៅ៖
(អត្ថបទ និងវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
អំពើហិង្សា
សង្កាត់កំពង់កណ្ដាល
កំពត
© រក្សាសិទ្ធិដោយ thmeythmey.com