COVID-19
ជាតិ
របាយការណ៍៖ អ្នកឆ្លងអូមីក្រុងឡើងពី៣០០នាក់ដល់ទៅ​ជាង៤០០ក្នុង១ថ្ងៃ
13, Feb 2022 , 11:54 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
តាមសេចក្តីជូនព័ត៌មាននាថ្ងៃទី ១៣ កុម្ភៈនេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទបំប្លែងថ្មី«អូមីក្រុង» ចំនួន ៤០១នាក់ទៀត។ ក្នុងនោះ មាន ៣៩៧នាក់ ជាករណីឆ្លងក្នុងសហគមន៍ ។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺចំនួន១៤៤នាក់ បានសះស្បើយពីកូវីដ-១៩ ផងដែរ។



បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប ១២៣ ៤៤៣នាក់ ខណៈអ្នកជាសះស្បើយ ១១៨ ៨០៤ នាក់ និងអ្នកស្លាប់ ៣ ០១៥នាក់។

មកដល់ពេលនេះ ករណីអូមីក្រុង​ក្នុងសហគមន៍កម្ពុជាឡើងដល់ ២៣៨០ករណី។

ការឆ្លងដ៏ច្រើនជាលំដាប់នេះ នាំឲ្យ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ដេញ​វិធាន​ក្រើន​រំលឹកណែនាំជាបន្ត​បន្ទាប់​ផងដែរ ជាពិសេសទាក់ទង​នឹង​ការពង្រឹងការអនុវត្ត​នីតិវិធីប្រតិបត្តិស្តង់ដា​សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល​ជំងឺកូវីដ-១៩ តាមផ្ទះ៕



© រក្សាសិទ្ធិដោយ thmeythmey.com