ជាតិ
បទសម្ភាសន៍
យុវជនសកម្ម សេវាល្អ
វីដេអូ
ការផ្តល់ថ្នាំបង្ការ​ដល់ទារកនិងកុមារ​ នៅមណ្ឌលសុខភាពអណ្តូងទឹក​ មានភាពរអាក់រអួលខ្លះ​អំឡុងកូវីដ-១៩
15, Mar 2022 , 1:58 pm        
រូបភាព
​ដោយ៖ ហេ អួញ យុវជនឃុំកណ្តោល 
 
 ស្រុកបូទុមសាគរ, កោះកុង៖ ការផ្តល់សេវាចាក់ថ្នាំបង្ការជំងឺដល់ទារក និងកុមារ នៅមណ្ឌលសុខភាពអណ្តូងទឹក ដែលស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានភាពរអាក់រអួលខ្លះនៅក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ រាលដាលខ្លាំង។

 
លោក នូច ប៊ុនធឿន ប្រធានមណ្ឌលសុខភាពអណ្តូងទឹក បានទទួលស្គាល់ថា ការចាក់ថ្នាំបង្ការនេះ ពិតជាជួបបញ្ហាខ្វះខាតថ្នាំបង្ការ​ម្តងម្កាលពិតមែន ព្រោះតែការដាច់ស្តុកវ៉ាក់សាំងបង្ការ​ម្តងម្កាល និងក្នុងរយៈពេលខ្លី។

ទោះបីជាយ៉ាងនេះក្តី ក៏មណ្ឌលសុខភាពអណ្តូងទឹក នៅតែខិតខំផ្តល់សេវានេះឱ្យទៀងទាត់ដល់ទារក និងកុមារ ដោយសារជូនដំណឹងពលរដ្ឋឱ្យមកម្តងទៀតពេលវ៉ាក់សាំងនោះត្រូវបានបញ្ជូនមកដល់មណ្ឌលសុខភាព​។ ទន្ទឹមនឹងនេះ លោកប្រធានមណ្ឌលសុខភាពអណ្តូង ក៏សំណូមពរដល់ឪពុកម្តាយ ឬអាណាព្យាបាល នាំទារក និង​កុមារទៅចាក់វ៉ាក់សាំងបង្ការឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ដើម្បីធានាប្រសិទ្ធភាពបង្ការជំងឺដល់ទារក​ និងកុមារ។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាស រវាងលោក ហេ អួញ អ្នកសារព័ត៌មានប្រជាពលរដ្ឋ នៃឃុំកណ្តោល ស្រុកបូទុមសាគរ ជុំវិញការផ្តល់និងទទួលវ៉ាក់សាំងទារក និងកុមារ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពអណ្តូងទឹក ខាងក្រោមនេះ៖
 
 
 
(អត្ថបទ និងវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 
 

© រក្សាសិទ្ធិដោយ thmeythmey.com