ជាតិ
រថយន្ត
លោក​ ឡុក ប្រើ​ត្រាក់ទ័រ​បុរាណ៣គ្រឿងដ៏ធន់ ដើម្បី​ដឹក​ជញ្ជូន​គ្រឿង​សំណង់នៅលើផ្លូវលំ​បាក
16, May 2022 , 8:39 pm        
រូបភាព
ស្វាយ​រៀង៖ លោក​ ឡុក ប្រើ​ត្រាក់ទ័រ​បុរាណ៣គ្រឿង ដើម្បី​ដឹក​ជញ្ជូន​គ្រឿង​សំណង់។ គេហដ្ឋាន​របស់​គាត់ ​ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ១៣ ដែល​ចាក់​កៅស៊ូ​បាន​ស្អាត​ នៅ​ទីរួម​ខេត្តស្វាយរៀង ដែលនៅលើ​ផ្លូវ​នេះ អាច​ជិះបាន​លឿន​។ ដូច្នេះ​តើ​ហេតុអ្វីគាត់​ទិញ​ត្រាក់ទ័រ​ចាស់ៗ​ ដែល​ជិះ​យឺតៗ​ដូច​នេះ ? ពីព្រោះ​គាត់​ជិះ​កាត់​តាម​វាលស្រែ ទៅ​ដល់​កន្លែង​សាងសង់ តាម​ស្រុកតាម​ភូមិ។ ម្យ៉ាង​ទៀត ​គាត់ពីព្រោះ​ត្រាក់ទ័រ​របស់​លោក ឡុក កាល​ពីនៅ​ថ្មី ជាង​៤០ឆ្នាំ​មុន វា​មាន​តម្លៃ​ប្រហែល ២០ ០០០ ដុល្លារ​​អាម៉េរិក ប៉ុន្តែ​គាត់​​មិន​អាច​ទិញ​តម្លៃ​នេះ​បាន​ទេ។ ហេតុនេះ គាត់​បាន​ទៅ​ប្រទេស​វៀតណាម ទិញ​ត្រាក់ទ័រ ដែល​គេ​បាន​ប្រើ​ប្រាស់​ហើយ ​រយៈពេល​យូរ​ឆ្នាំ ព្រោះ​តម្លៃ​វា​ថោកជាង។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 
 
ក្នុង​ចំណោម​ត្រាក់ទ័រ​ពណ៌​ខៀវទាំង​៣​នោះ លោក​ ឡុក មានម៉ាក FORD ប្រភេទ 4000 ១គ្រឿង ផលិត​នៅ​ចន្លោះ​ឆ្នាំ១៩៧០ និង​ឆ្នាំ​១៩៧២។ FORD 4000 ត្រូវ​បាន​ផលិត ប្រមាណ ៣០០ ០០០ គ្រឿង ​ពី​ឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​១៩៧៥។ វា​មាន​ម៉ាស៊ីន​ប្រើ​ម៉ាស៊ូត។
 


​​ត្រាក់ទ័រ​​​​​ម៉ាក FORD ប្រភេទ 6600 ១គ្រឿង ផលិត​ឆ្នាំ១៩៧៦។ FORD 6600 ត្រូវ​បាន​ផលិត ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៨១។ វា​មាន​ម៉ាស៊ីន​ប្រើ​ម៉ាស៊ូត។ ហើយ​មាន​តែ​ពណ៌​ខៀវ​ប៉ុណ្ណោះ។ លោក FORD Henry បាន​បង្កើត​ក្រុមហ៊ុនរថយន្ដ FORD ខែ​មិថុនា ឆ្នាំ​១៩០៣ បន្ទាប់​ពី​បាន​បង្កើត​ក្រុមហ៊ុនរថយន្ដ CADILLAC នៅ​សហរដ្ឋអាម៉េរិក។


 
​ត្រាក់ទ័រមួយ​ទៀត ​ម៉ាក ISEKI ប្រភេទ TS2510 ១គ្រឿង។ ISEKI TS2510 ត្រូវ​បាន​ផលិត ​ពី​ឆ្នាំ​១៩៧៦ ដល់​ឆ្នាំ​១៩៨០។ វា​មាន​ម៉ាស៊ីន ៣ស៊ីឡាំង ១,២​លីត្រ ​ប្រើ​ម៉ាស៊ូត។ វា​មាន​កំលាំង ២៥​សេស​ប៉ុណ្ណោះ ក៏ប៉ុន្តែ​បង្វិល​កង់​ទាំង៤ អាស្រ័យ​តាម​ម៉ូឌែល។ ក្រុមហ៊ុន ISEKI ត្រូវបាន​បង្កើតឡើង ខែ​សីហា ឆ្នាំ​១៩២៦ នៅ​ប្រទេស​ជប៉ុន។ វា​ផលិត​រថយន្ដ​គ្រប់មុខសម្រាប់ប្រើប្រាស់ក្នុងវិស័យ​កសិកម្ម៕
 


 







© រក្សាសិទ្ធិដោយ thmeythmey.com