កីឡាជាតិ
ជាតិ
អបអរសាទរ៖ កីឡាករវ៉ូវីណាម ជិន ពិសិដ្ឋ និងម៉េត សុភត្ត្រា ឈ្នះមេដាយមាសស៊ីហ្គេម
21, May 2022 , 3:04 pm        
រូបភាព
ដោយ: រួបរួម
កីឡាវ៉ូវីណាមកម្ពុជាទទួលបានមេដាយមាសលើវិញ្ញាសាការពារខ្លួនកាំបិតធំបុរស ២នាក់ (Pair Machetes Form)។ នេះជាមេដាយមាសទី៨របស់កម្ពុជាពីព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមលើកទី៣១។

 
កីឡាករ ជិន ពិសិដ្ឋ និងកីឡាករ ម៉េត សុភត្ត្រា ទទួលបាន២៦៩ពិន្ទុ។ ក្រុមវៀតណាម បាន២៦៤ពិន្ទុ ក្រុមមីយ៉ាន់ម៉ា បាន២៦២ពិន្ទុ, ក្រុមឥណ្ឌូណេស៊ី បាន២៥៩ពិន្ទុ ក្រុមឡាវបាន២៥៨ពិន្ទុ ក្រុមថៃ បាន២៥៤ពិន្ទុ។

លទ្ធផលនាំឲ្យកម្ពុជាបានមេដាយមាស វៀតណាមបានមេដាយប្រាក់ ខណៈមីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី បានមេដាយសំរឹទ្ធស្ទួន៕

© រក្សាសិទ្ធិដោយ thmeythmey.com