កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កម្ពុជាបានមេដាយសំរឹទ្ធលើវិញ្ញាសាហែលទឹកពាក់ជើងទាបែបបណ្តាក់
22, May 2022 , 10:10 am        
រូបភាព
ក្រុមកីឡាករហែលទឹកកម្ពុជា លឹម សុខវឌ្ឍន៍នន្ទ, ទួន ទិត្យសត្យា, លឹម កែវឧត្តម, និងឆោម ច័ន្ទថន។ រូបថត MoEYS Cambodia
ក្រុមកីឡាករហែលទឹកកម្ពុជា លឹម សុខវឌ្ឍន៍នន្ទ, ទួន ទិត្យសត្យា, លឹម កែវឧត្តម, និងឆោម ច័ន្ទថន។ រូបថត MoEYS Cambodia
ដោយ: រួបរួម
ទីបំផុតកីឡាហែលទឹក រកបានមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមហើយ ដោយក្រុមកីឡាករ៤រូប ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាហែលពាក់ជើងទាបែបបណ្តាក់ ៤គុណនឹង២០០ម៉ែត្រ (Fin swimming-Men's Relay 4 x 200m Surface)។

 
ការប្រកួតបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ប៉ុន្តែត្រូវរង់ចាំការប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យនេះ ដោយសារតែមានការតវ៉ាពីបណ្តាផ្សេងទៀតចំពោះលទ្ធផលរបស់ខ្លួន។ ទោះបីជាយ៉ាងណា កម្ពុជានៅតែរក្សាការទទួលបានមេដាយសំរឹទ្ធរបស់ខ្លួន។
 
ក្រុមកម្ពុជាដែលមានកីឡាករ លឹម សុខវឌ្ឍន៍នន្ទ, ទួន ទិត្យសត្យា, លឹម កែវឧត្តម, និងឆោម ច័ន្ទថន សម្រេចបានឋិរវេលា ០០:០៧:១៩.៩៧០ ដោយទទួលបានមេដាយសំរឹទ្ធ ខណៈម្ចាស់ផ្ទះវៀតណាម ទទួលបានមេដាយមាសជាមួយនឹងឋិរវេលា ០០:០៥:៥៥.៣០០ ខណៈឥណ្ឌូណេស៊ី សម្រេចបាន ០០:០៦:០៣.៣០០ ដើម្បីទទួលបានមេដាយប្រាក់។ លទ្ធផលរបស់ក្រុមថៃ មិនត្រូវបានបង្ហាញឡើយ។
 
យោងតាម BTV លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ការទទួលបានមេដាយសំរឹទ្ធដំបូងពីកីឡាហែលទឹកពាក់ជើងទារបស់កម្ពុជាមិនប្រែប្រួលឡើយ ដោយពិធីប្រគល់មេដាយនឹងធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យនេះ៕
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com