កីឡាជាតិ
ជាតិ
អត្តពលិក​១១នាក់ពីប្រភេទកីឡាវ៉ូវីណាម និងកាយសម្ព័ន្ធ ឈ្នះ​​មេដាយ​លើ​សពីមួយ
23, May 2022 , 5:24 pm        
រូបភាព
ដោយ: រួបរួម
កម្ពុជាទទួលបានមេដាយ​សរុប៦៣ ក្នុងនោះមាស​៩ ប្រាក់​១៣ សំរឹទ្ធ​៤១ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣១នៅវៀតណាម​។ ក្នុងចំណោម​១៦​ប្រភទ​កីឡា​ដែល​ទទួលបាន​មេដាយ កីឡា​វ៉ូវីណាម និង​កាយ​សម្ព័ន្ធអាអេរ៉ូប៊ិក មាន​អត្តពលិក​សរុប​១១នាក់ បានមេដាយស្ទួន ដោយ​ខ្លះបាន​ក្នុងការ​ប្រកួតជាឯកត្តជន និងជាក្រុម។

 
កីឡាករវ៉ូវីណាម ជ្រិន ប៊ុនឡុង ជាអត្តពលិក​ដែលទទួលបានជោគជ័យ​ខ្លាំងជាងគេ​ពីវៀតណាម ដោយ​គេ​ឈ្នះមេដាយមាស​១ និងសំរឹទ្ធ​២ ខណៈ​កីឡាករ ម៉េត សុភក្ត្រា, កីឡាករ លី បូរ៉ាមី, កីឡាករ ជិន ពិសិដ្ឋ និងកីឡាការិនី ប៉ាល់ ឆរស្ម៊ី វិលត្រឡប់មក​កម្ពុជាវិញ ជាមួយ​មេដាយមាស១ និងសំរឹទ្ធ១ ដូចគ្នា។
 




ពីប្រភេទកីឡាវ៉ូវីណាម​ដដែល កីឡាការិនី ពៅ សុខា បានឈ្នះ​មេដាយ​សំរឹទ្ធ៣ តែម្នាក់ឯង រីឯកីឡាករ សាន សុជាតិ បាន​មេដាយ​សំរឹទ្ធ​ចំនួន​២។
 
ងាកទៅ​កីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកឯណោះវិញ កីឡាការិនី ម៉ូ ស្រីពៅ និង​កីឡាករ ហាស់ សុខហ៊ បាន​មេដាយ​ប្រាក់​ម្នាក់​៣ដូចគ្នា កីឡាករ ត្រន ប៊ុនធឿន បានមេដាយ​ប្រាក់២ រីឯកីឡាករ ជឿន ចាន់បូរី បាន​មេដាយ​ប្រាក់១ សំរឹទ្ធ១។
 


វ៉ូវីណាមឈ្នះមេដាយ​មាស​៣ ប្រាក់២ និង​សំរឹទ្ធ៩ រីឯកាយសម្ព័ន្ធអាអេរ៉ូប៊ិក បាន​មេដាយ​ប្រាក់៣ និងសំរឹទ្ធ១ ដោយកាយសម្ព័ន្ធជាការប្រកួត​បែបសម្តែង រីឯវ៉ូវីណាម មានទាំងសម្តែង និង​ប្រយុទ្ធ៕
 






Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com