ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី សំណាង មិនស្មានថា នំបញ្ចុកទឹកប្រហុករបស់ខ្លួន លក់អស់ជាង១០០គីឡូក្រាមក្នុងមួយថ្ងៃ
30, May 2022 , 8:00 am        
រូបភាព
ដោយ:
សៀមរាប៖ អ្នកស្រី អ៊ូ សំណាង ជាអជីវករលក់នំបញ្ចុកទឹកប្រហុកនៅមុខប្រាសាទអង្គរតូច។ អ្នកស្រី សំណាង ចាប់អាជីព ជាអ្នកលក់នំបញ្ចុកទឹកប្រហុកដំបូងដោយការជិះកង់ដើរលក់នំបញ្ចុកក្នុងភូមិ ដោយមួយថ្ងៃអ្នកស្រីលក់បានប្រមាណ ៥គីឡូក្រាមប៉ុណ្ណោះ។ បន្ទាប់មកអ្នកស្រីបានប្ដូរមកលក់នំបញ្ចុកទឹកប្រហុកនៅមុខផ្ទះរបស់ខ្លួន ដែលមានទីតាំងជិតប្រាសាទអង្គរតូច។ នំបញ្ចុកទឹកប្រហុករបស់អាជីវកររូបនេះ ចាប់ផ្ដើមល្បីឈ្មោះជាបន្តបន្ទាប់ព្រោះរសជាតិ នៃទឹកប្រហុក អមដោយនំបញ្ចុករោយថ្មីៗជាប្រចាំ។ បច្ចុប្បន្ន​ អ្នកស្រីសំណាងអាចលក់នំបញ្ចុកទឹកប្រហុក ប្រមាណ៥០គីឡូក្រាមសម្រាប់ថ្ងៃធម្មតា និងប្រមាណ១០០គីឡូក្រាមសម្រាប់ថ្ងៃឈប់សម្រាក។ អាជីវកររូបនេះមិននឹងស្មាន ថានំបញ្ចុកទឹកប្រហុករបស់ខ្លួន ទទួលបានការគាំទ្រច្រើនដូច្នេះឡើយ។


សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងអ្នកស្រី អ៊ូ សំណាង អាជីវករលក់នៅបញ្ចុកទឹកប្រហុកនៅមុខប្រាសាទអង្គរតូចដូចតទៅ៖ 
 

Tag:
 នំបញ្ចុកទឹកប្រហុក
© រក្សាសិទ្ធិដោយ thmeythmey.com