ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
បញ្ហា​ផ្លូវ​ភេទស្ត្រី​ដែល​កើតមាន​ជា​ញឹកញាប់
01, Jun 2022 , 6:59 am        
រូបភាព
មនុស្ស​គ្រប់គ្នា​គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា​ទាំងអស់ ហើយក៏​មាន​បញ្ហា​ច្រើន​ផងដែរ​។ ហើយ​បើសិនជា​ស្ត្រី​ពិតជា​ប្រឈម​នឹង​បញ្ហា​ទាក់ទង​នឹង​ការ​រួមភេទ​មែន វា​ក៏​គ្មាន​អ្វី​ដែល​ត្រូវ​ភ័យខ្លាច​ដែរ​។ តាមពិត​វា​គឺជា​រឿង​ល្អ​ទៅវិញ​ទេ​ដែល​បាន​ដឹង​អំពី​រឿង​នេះ​។

 
ខាងក្រោម​នេះ​គឺជា​បញ្ហា​ផ្លូវភេទ​មួយចំនួន​តូច​របស់​ស្ត្រី​ដែល​កើតមាន​ជា​ញឹកញាប់​៖
 
ស្ត្រី​ភាគច្រើន​ត្អូញត្អែរ​អំពី​ការឈឺចាប់ និង​ការមិន​ស្រួល​ក្នុងពេល​រួមភេទ​។ ការ​មិន​មាន​ផាសុខភាព​នេះ​ប្រហែលជា​ស្ថិតក្នុង​កម្រិត​នៃ​ការ​សូក​បញ្ចូល​លិង្គ ឬ​ក្រោយ​ពី​នាង​ឈានដល់​ចំនុច​កំពូល​។​
 
ស្ត្រី​ច្រើន​តែ​ត្អូញត្អែរ​អំពី​ការ​មិនសូវ​មាន​ទឹករំអិល​គ្រប់គ្រាន់​ក្នុង​ពេល​រួមភេទ​។ រឿង​នេះ​ប្រហែល​ដោយសារ​តែ​កង្វះ​ការភ្ញោ​ច​ពី​ខាងក្រៅ ឬ​ការ​បរ​បោស​អង្អែល​មុន​រួមភេទ ឬ​ស្ត្រេ​ស​លើ​រាងកាយ​។ តំបន់​ទ្វារមាស​ត្រូវបាន​បង្កើត​ឡើង​ដោយ​ជាលិការ​ទុយ​ផុយ ដែល​វា​ងាយ​នឹង​រហែក ឬ​ប្រឈមមុខ​នឹង​ការ​ដាច់ដោច​បើសិនជា​ការ​សូក​បញ្ចូល​ល​លិង្គ​ធ្វើឡើង​ដោយ​មិន​មាន​ទឹករំអិល​គ្រប់គ្រាន់​។​
 
ដើម្បី​ចៀសវាង​ករណីនេះ បុរស​គួរតែ​ព្យាយាម និង​ផ្តល់​ពេល​អោយ​បាន​ច្រើន​ដល់​ស្ត្រី​ទើប​នាង​ឈាន​ដល់​កម្រិត​សុខ​ស្រួល​បាន​។​
 
ជម្រើស​មួយ​ផ្សេង​ទៀត​ប្រើ​ទឹករំអិល​បន្ថែម ព្រោះ​វា​មាន​ភាពងាយស្រួល​, តម្លៃថោក និង​សុវត្ថិភាព​។​
 
បើសិនជា​ទឹករំអិល​មិន​អាច​ជួយ​កាត់បន្ថយ​ការឈឺចាប់​ក្នុងពេល​រួមភេទ​ទេ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​។​
 
បញ្ហា​ផ្លូវភេទ​មួយ​ផ្សេង​ទៀត​ដែល​កើតមាន​ជា​ញឹកញាប់​ដែរ​គឺ​ថា មុខ​របស់​មនុស្ស​ស្រី​នឹង​មាន​ភាព​តក់ស្លុត​ក្នុងពេល​រួមភេទ​។ ការ​ថប់​អារម្មណ៍ និង​ស្ត្រេ​ស​ច្រើនតែ​ធ្វើអោយ​អស្ថេរភាព​ដល់​កម្រិត​អ័រម៉ូន​ក្នុង​រាងកាយ​ដែល​ជាហេតុ​នាំ​អោយ​ឆាប់​ឈាន​ដល់​ចំនុចកំពូល​ពេក ឬ​រួម​ភេទ​ប៉ា​រ៉ា​ជ័យ​។ ការភ័យខ្លាច និង​ការ​កើន​សម្ពាធ​ក្នុង​ចិត្ត​មនុស្ស​ស្រី​ច្រើន​តែ​រំខាន​ដល់​សកម្មភាព​ជីវិត​ផ្លូវភេទ​ពួកគេ​។ មាន​កត្តា​ជាច្រើន​ដូចជា ជំងឺ​, ករណី​គំរាម​គំហែង​, ការឈឺចាប់​ដោយ​សារ​រួមភេទ ឬ​ស្ត្រេ​សពីកន្លែង​ការងារ​សុទ្ធតែ​ដើរតួ​ជា​មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់​ចំពោះ​បញ្ហា​ក្នុង​ជីវិត​ផ្លូវភេទ​។​
 
វត្ត​រដូវ​មិន​ទៀងទាត់​ក៏​អាច​បណ្តាល​អៅ​យ​មាន​បញ្ហា​ផ្លូវភេទ​លើ​មនុស្ស​ស្រី​បានដែរ​។ តំបន់​ពោះ​ខាងក្រោម​ច្រើនតែ​បន្សល់​ទុក្ខ​អារម្មណ៍​មិន​ស្រួល​ក្រោយពី​ការធ្លាក់​ឈាមរដូវ​ជា​រៀងរាល់ខែ ហើយ​រឿង​នេះ​វា​មាន​លក្ខណៈ​ខុសៗ​គ្នា​ទៅ​តាម​ស្ត្រី​ម្នាក់ៗ​។ ហើយ​ការ​រួមភេទ​មួយ​ទោះ​ក្រោយពី​មក​រដូវ​ហើយ​ក៏​ដោយ​ប្រហែលជា​អាច​ធ្វើអោយ​មនុស្ស​ស្រី​ឈឺចាប់​បានដែរ ប៉ុន្តែ​វា​មិនមែន​កើតមាន​លើ​មនុស្ស​គ្រប់​គ្នា​ទាំងអស់​នោះ​ទេ​។​
 
ជា​យូរ​មក​ហើយ បញ្ហា​ផ្លូវភេទ​របស់​ស្ត្រី​អាច​ក្លាយទៅជា​រឿង​ចិត្តសាស្ត្រ​ផងដែរ​។ ស្ត្រី​ម្នាក់​ត្រូវតែ​យល់​ដឹង និង​កំណត់​រោគវិនិច្ឆ័យ​អោយ​បាន​ប្រុងប្រយ័ត្ន​ជានិច្ច​ទៅតាម​រោគសញ្ញា​នៃ​ការឈឺចាប់​, ការ​កើត​មាន​ការឈឺចាប់ និង​តំបន់​ណាមួយ​ជាក់លាក់​ក្នុង​ទ្វារមាស​មុន​ពេល​ឈានដល់​ការសន្និដ្ឋាន​។ ដំបូន្មាន​របស់​គ្រូពេទ្យ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​។​
 
ជំងឺ​ដូចជា ជំងឺ​បេះដូង​, អតុល្យភាព​អ័រម៉ូន និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ទៀត​ដូចជា តម្រងនោម​ធ្វើការ​មិន​បាន​ល្អ​, ជំងឺសរសៃប្រសាទ​, រ៉ាំ​ង​រដូវ និង​ការប្រើ​ថ្នាំ​ក៏​អាច​បណ្តាលអោយមាន​បញ្ហា​ដល់​ការ​រួមភេទ និង​មាន​ការខូចខាត​ដល់​ចំណង់​ផ្លូវភេទ​ជាប់​រហូត​បាន​ដែរ​។​
 
ការ​ចាស់​ទៅតាម​អាយុ​អាច​ជា​កត្តា​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​សម្រាប់​ស្ត្រី​ព្រោះ​នឹង​មាន​បញ្ហា​ផ្លូវភេទ​កើតមាន​ច្រើន​។​
 
ជា​ញឹកញាប់ គីស​អូ​វ៉ែ​, ការ​រលាក​ទ្វារមាស​, ការបង្ក​រោគ​ផ្សិត ឬ​ជំងឺ Endometriosis អាច​ជា​បញ្ហា​ដែល​បណ្តាល​មកពី​ការ​រួមភេទ​។ រឿង​នេះ​គួរតែ​ព្យាបាល​ជាមួយនឹង​ការយកចិត្តទុកដាក់​អោយ​បាន​ច្រើន​ព្រោះ​ការបង្ក​រោគ​របស់​វា​មាន​ការពិបាក ហើយក៏​មិន​ងាយ​ធូរស្រាល​ទៅ​វិញ​ដែរ​។ សម្រាប់​លទ្ធផល​រយៈពេល​យូរអង្វែង ការប្រើ​ថ្នាំ​បាន​ត្រឹមត្រូវ​គួរតែ​ធ្វើ​តាម​ដើម្បី​កុំអោយ​មាន​បញ្ហា​ផ្លូវភេទ​ក្នុង​ជីវិត​ទៀត​។ ម្យ៉ាងវិញទៀត ការ​សូក​បញ្ចូល​លិង្គ​ច្រើនតែ​ក្លាយទៅជា​ការឈឺចាប់​ខ្លាំងក្លា​របស់​ស្ត្រី​ក្នុង​រយៈពេល​យូរ​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com