កីឡាអន្តរជាតិ
អន្តរជាតិ
French Open៖ Nadal សងសឹកម្ចាស់ជើងឯកចាស់ Djokovic ឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ
01, Jun 2022 , 11:02 am        
រូបភាព
Rafael Nadal ទម្លាក់គូប្រជែងចាស់ Novak Djokovic ដើម្បីឡើងទៅវក្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open។ Nadal ដែលជាស្តេចតារាងដីក្រហម (Claycourt) នេះ ធ្លាប់ធ្លាក់ក្រោមស្នាដៃ Djokovic នៅវគ្គ១/២ផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន។


នាជំនួបវគ្គ៨នាក់ចុងក្រោយនៅក្រុងប៉ារីស នាថ្ងៃទី៣១ ខែឧសភា Nadal បានយកឈ្នះ Djokovic ក្នុងលទ្ធផល ៦-២ ៤-៦ ៦-២ និង ៧-៦(៤)។ នេះជាការសងសឹកបានសមេ្រចរបស់កីឡាករអេស្ប៉ាញលើកីឡាស៊ែប៊ី។
 
Djokovic អ្នកវាយកូនបាល់លេខ១ពិភពលោក ធ្លាប់បានទម្លាក់ Nadal ដែលជាម្ចាស់ពាន French Open នេះច្រើនជាងគេ នៅវគ្គកណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន រហូតបន្តឈ្នះជើងឯកពានកម្រិត Grand Slam នេះកាលពីឆ្នាំ២០២១។
 
Nadal ដែលគេចាត់ទុកថាជាស្តេចកីឡាវាយកូនបាល់ប្រចាំតារាងដីក្រហម ធ្លាប់ឈ្នះជើងឯក Roland Garros ១៣សម័យកាលជាកំណត់ត្រារួចមកហើយ និងរំពឹងអាចគ្រងជើងឯកនៅឆ្នាំ២០២២នេះទៀត។
 
មកទល់ពេល Nadal ដែលមានវ័យ៣៥ឆ្នាំ ក៏បានកាន់កំណត់ត្រាឈ្នះ Grand Slam ច្រើនជាងគេចំនួន២១លើកផងដែរ ដោយនាំមុខ Djokovic និង Roger Federer ចំនួនមួយលើក។
 
Nadal នឹងត្រូវជួប Alexander Zverev នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Cilic កីឡាករអាល្លឺម៉ង់ បានទម្លាក់កីឡាករអេស្ប៉ាញ CarlosAlcaraz នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៦-៤ ៦-៤ ៤-៦និង៧-៦(៤)៕
 

Tag:
 French Open
  Rafael Nadal
© រក្សាសិទ្ធិដោយ thmeythmey.com