កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីនក្លាយជាម្ចាស់ជើងឯក Finalissima ជាលើកទី២ ក្រោយឈ្នះអ៊ីតាលី ៣-០
02, Jun 2022 , 9:46 am        
រូបភាព
ម្ចាស់ជើងឯក Copa America អាហ្សង់ទីនដណ្តើមបានជើងឯកអន្តរទ្វីប Finalissima ឆ្នាំ២០២២ បន្ទាប់ពីឈ្នះម្ចាស់ជើងឯក Euro 2020 អ៊ីតាលីក្នុងលទ្ធផល ៣-០។



ជំនួបរវាងម្ចាស់ជើងឯកអាម៉េរិកឡាទីន និងជើងឯកអឺរ៉ុបនេះ ធ្វើឡើងនៅកីឡដ្ឋាន Wembley នៅរាត្រីថ្ងៃទី១ ខែមិថុនា​ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ ៨៧០០០នាក់។ Lautaro Martinez, Angel Di Maria និង Paulo Dybala ធ្វើបានមួយគ្រាប់ម្នាក់សម្រាប់ក្រុមអាហ្សង់ទីន ដើម្បីយកឈ្នះអ៊ីលី។ សម្រាប់អ៊ីតាលី នេះជាការខកចិត្តលើកទី២ បន្ទាប់ពីពួកគេខកខានកៅអី World Cup នៅកាតា។
 
សម្រាប់អាហ្សង់ទីនវិញនេះជាការទទួលបានពានលំដាប់អន្តរទ្វីបលើកទី២របស់ពួកគេ បន្ទាប់ពីឈ្នះលើកដំបូងនៅឆ្នាំ១៩៩៣។ អាហ្សង់ទីនក៏ជាក្រុមជោគជ័យជាងគេសម្រាប់ពានរង្វាន់ Finalissima ខណៈបារាំងទទួលបានពាននេះមួយលើកនិងមុនគេនៅឆ្នាំ១៩៨៥។ 
 
មានតែក្រុម៥ប៉ុណ្ណោះធ្លាប់ឡើងទៅដណ្តើមពាន Finalissima ដែលរួមមានអាហ្សង់ទីន បារាំង អ៊ីតាលី អ៊ុយរូហ្គាយ និងដាណឺម៉ាក។ ក្នុងនោះមានតែបារាំង និងអាហ្សង់ទីនប៉ុណ្ណោះស្គាល់ជាតិពាននេះ៕
 

Tag:
 Finalissima
© រក្សាសិទ្ធិដោយ thmeythmey.com