ជាតិ
បោះឆ្នោត
សមាជិកគ.ជ.ប៖ ការបោះឆ្នោត ត្រូវបានបញ្ចប់ដោយភាពល្អប្រសើរ
05, Jun 2022 , 3:14 pm        
រូបភាព
ការិយាល័យបោះឆ្នោតនៅបឋមសិក្សាអង្គតាភោគ ក្នុងឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ
ការិយាល័យបោះឆ្នោតនៅបឋមសិក្សាអង្គតាភោគ ក្នុងឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ
ដោយ: ថ្មីៗ
ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលចាប់ផ្តើមតាំងម៉ោង៧មក ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយ នៅម៉ោង៣រសៀលនេះ។



ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅក្រោមម៉ោង៣រសៀលបន្តិច លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វាយតម្លៃដូច្នេះថា៖«ការបោះឆ្នោតនេះ មានស្ថានភាពល្អប្រសើរ គ្មានបញ្ហាអ្វីធំដំទេ»។

យ៉ាងណា អ្នកនាំពាក្យរូបនេះ មិនទាន់អាចផ្តល់ទិន្នន័យឡើយថា ប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោត មានចំនួនសរុបប៉ុន្មាននាក់។ លោក អះអាងថា គ.ជ.ប កំពុងប្រមូលនិន្នន័យនៃអ្នកបោះឆ្នោត។ លោក ផ្តល់ព័ត៌មានទៀតថា នៅម៉ោង៤រសៀលនេះ គ.ជ.ប នឹងធ្វើសន្និសីទកាសែត ដើម្បីបង្ហាញពីចំនួនសរុបនៃប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោត និងស្ថានភាពនៃដំណើរការបោះឆ្នោត។ 

ក្រោយការបិទបញ្ចប់ការបោះឆ្នោតពីម៉ោងរសៀលនេះទៅ គឺជាការចាប់ផ្តើមរាប់សន្លឹកឆ្នោត៕ 

Tag:
 បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
  ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com